ថៃ​៖​​កូនដំរី​៦​ក្បាល​​ដែល​ជាប់​ក្នុង​ភក់​​ជាច្រើន​ថ្ងៃ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​

30-03-2019 3:56 pm 628
រូបភាពកូនដំរីជាប់ក្នុងរណ្ដៅ

​ថៃ​គឺជា​ប្រទេស​ដែល​ស្រឡាញ់​សត្វ​ដំរី និង​កំពុង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ដើម្បី​អភិរក្ស​សត្វ​ដំរី​។ ដូច្នេះ​នៅពេល​សត្វ​ដំរី​ជួប​បញ្ហា អាជ្ញាធរ​តែងតែ​អន្ដរាគមន៍​ជាបន្ទាន់​ដើម្បី​ជួយសង្គ្រោះ​។ ជាក់ស្ដែង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​CNA​នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​កូនដំរី​ចំនួន​៦​ក្បាល ដែល​ជាប់​ក្នុងរណ្ដៅ​ដី​ភក់​តាំងពី​ថ្ងៃ​ពុធ​។ កូនដំរី​ទាំង​៦​ក្បាល​អាយុ​ចន្លោះ​ពី​មួយ​ឆ្នាំ​ទៅ​បួន​ឆ្នាំ នៅពេល​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​មាន​ភក់​ច្រើន​ពួក​វា​មិន​អាច​ឡើង​មក​លើ​វិញ​រួច រហូត​ដល់​ក្រុម​ជំនាញ​ចុះ​ទៅ​ជួយសង្គ្រោះ​៕

ព័ត៌មានផ្សេងទៀត