ក្រុមហ៊ុន​ហ្វេ​ស​ប៊ុក​នឹង​រឹតបន្ដឹង​​លើ​ការ​Live video

30-03-2019 3:39 pm 440
ឡូហ្គោក្រុមហ៊ុនហ្វេសប៊ុក

​បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​៥០​នាក់ នៅ​ក្នុង​ព្រះវិហារ​អ៊ីស្លាម​ចំនួន​ពី​កន្លែង​ក្នុង​ប្រទេស​ណូវែល​ហ្សេ​ឡង់​ថ្មីៗ​នេះ ហើយ​បុរស​ជា​ខ្មាន់កាំភ្លើង​បាន​ឡាយ​វីដេអូ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផង​នោះ ធ្វើឲ្យ​ក្រុមហ៊ុនហ្វេ​សប៊ុក​សម្រេ​ចចាត់វិធានកា​រក្ដៅ ដើម្បី​រឹតបន្ដឹង​ការ​ឡាយ​វីដេអូ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​។ 

​តាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បានឲ្យដឹងថា ស្របពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ពី​ការវាយប្រហារ​ភេរវកម្ម ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​ជា​បី​ដំណាក់កាល​ក្នុង​ការទប់ស្កាត់​។ ក្នុងនោះ​មានដូចជា​រឹតបន្ដឹង​ច្បាប់​សម្រាប់​ការប្រើប្រាស់​ហ្វេ​សប៊ុក​ឡាយ ចាត់​វិធានការ​ដោះស្រាយ​ការរើសអើង​ជាតិ​សាសន៍ និង​គាំទ្រ​ដល់​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ឃោ​ឃៅ​គ្រប់​រូបភាព​៕

ព័ត៌មានផ្សេងទៀត