Facebook​​ចាត់ការ​​ក្រុម​អន​ឡាញ​​មួយ​​នៅ​ហ្វីលីពីន​​ដែលមាន​​ឥរិយាបថ​​មិន​សមរម្យ​

29-03-2019 5:09 pm 398
ឡូហ្គោសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​លុបចោល​បណ្ដាញ​សង្គម​មួយ​ក្នុងប្រទេស​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ឥរិយាបថ​មិន​ត្រឹមត្រូវ និង​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នកជំនួញ​ម្នាក់ ដែល​និយាយថា​បានរៀបចំ​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​តាម​អន​ឡា​ញ​។ ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​និយាយថា ការស៊ើបអង្កេត​របស់​ខ្លួន​រកឃើញ​សកម្មភាព​អន​ឡាញ​នេះ មាន​ទំនាក់ទំនង​នឹង​ក្រុម​រៀបចំ​បណ្ដាញ​សង្គម​របស់​អតីត​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Omnicom Media Group ដែល​ក្រុមហ៊ុន​កំណត់​អត្ដ​សញ្ញាណ​ថា​ឈ្មោះ​Nic Gabunada​។ ក្រុមហ៊ុន​បាន​លុបចោល Page​និង​គណនី នៅលើ​ហ្វេ​ស​ប៊ុកនិង​អ៊ី​ស្ដា​ក្រាម​ចំនួន​២០០​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​បានឲ្យដឹងថា បុគ្គល​ដែល​នៅ​ពីក្រោយ​សកម្មភាព​នេះ​បាន​ប្រើប្រាស់​ការបញ្ចូល​គ្នា​នៃ​គណនី​ក្លែងក្លាយ ដើម្បី​ផ្សព្វផ្សាយ​មាតិការ​តាម​ទំព័រ​ហ្វេ​ស​ប៊ុកនិង​ក្រុម​ផ្សេងៗ​ជាច្រើន​៕

ព័ត៌មានផ្សេងទៀត