ពិព័រណ៍​​រថយន្ដ​​អគ្គិសនី​​ខ្នាត​អន្ដរជាតិ​​ចាប់ផ្ដើម​​ក្នុង​ទីក្រុង​​បាងកក​​ប្រទេស​ថៃ​

28-03-2019 9:18 am 345
រូបភាព​នៃការតាំងពិព័រណ៍រថយន្ដនៅថៃ

​រថយន្ដ​អេឡិចត្រូនិចឬ​ងាយ​ស្គាល់មួយ​ទៀតថា​រថយន្ដ​អគ្គិសនី កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អតិថិជន នៅពេល​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ដ​ខ្នាត​អន្ដរជាតិ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឆ្នាំនេះ​។ ការ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​កំពុង​ជំរុញឲ្យមាន​តម្រូវកា​ររថយ​ន្ដ​ស្អាតនៅតាម​ដងផ្លូវ នៃ​រដ្ឋធានី​របស់​ប្រទេស​ថៃ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ជាង​៣០​មកពី​ជុំវិញ​ពិភពលោក កំពុង​បង្ហាញ​ម៉ូ​ដែល​រថយន្ដ​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់ខ្លួន ក្នុង​ការតាំងពិព័រណ៍​រថយន្ដ​នៅ​ថៃ ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​ម្សិលមិញ រហូតដល់​ថ្ងៃទី​៧​ខែមេសា​ខាងមុខ​។ ថៃ​គឺជា​មជ្ឈមណ្ឌល​ផលិត​រថយន្ដ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុមមន្ដ្រី​រដ្ឋាភិបាល​កំពុងលើក​កម្ពស់​ឧស្សាហកម្ម​នេះ តាមរយៈ​ការលើកកម្ពស់​រថយន្ដ​អគ្គិសនី​និង​រថយន្ដ​កូនកាត់​។ ក្រុមហ៊ុន​ផលិត​រថយន្ដ​ត្រូវបាន​លើក​ទឹកចិត្ដ ឲ្យ​បង្កើត​រោងចក្រ​ផលិត​បន្ថែម​៕

ព័ត៌មានផ្សេងទៀត