​រដ្ឋាភិបាល​កម្ពុជា​​បញ្ចេ​ញ​ថវិកា​១៥​លាន​ដុល្លារ​​ទិញ​រថពាសដែក​ជូន​កងទ័ព​មួក​ខៀវ​​

26-03-2019 8:42 am 518
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហើប​ឱ្យដឹងថា កាលពី​សប្ដាហ៍​មុន រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​បញ្ចេញ​ថវិកា​១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​រថពាសដែក​បំពាក់​ជូន​កងទ័ព​របស់ខ្លួន ដែល​កំពុង​បម្រើ​ការងារ​ការពា​រ​សន្តិភាព នៅ​ប្រទេស​ម៉ាលី ក្រោម​ឆ័ត​អង្គការសហប្រជាជាតិ (UN)​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សប្តាហ៍​មុននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​បញ្ចេញ​ថវិកា​១៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​រថពាសដែក​បំពាក់​ជូន​កងទ័ព​របស់ខ្លួន ដែល​កំពុង​បម្រើ​ការងារ​ការពា​រ​សន្តិភាព នៅ​ប្រទេស​ម៉ាលី ក្រោម​ឆ័ត​អង្គការសហប្រជាជាតិ (UN)​។ លោក​បន្តថា តាមពិត​កាតព្វកិច្ច​នៃ​ការ​បំពាក់អាវុធ​សម្រាប់​កងទ័ព​កម្ពុជា នៅ​ប្រទេស​ម៉ាលី រាជ​រដ្ឋា​ភិ បាល​ស្នើឲ្យ UN ជា​អ្នកទទួលខុសត្រូវ ប៉ុន្តែ​ដោយសារតែ UN កំពុង​ជួប​វិបត្តិ​ថវិកា ទើប​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចេញ​លុយ​១៥​លាន​ដុល្លារ ដើម្បី​បំពាក់​រថពាសដែក​ដល់​កងទ័ព​កម្ពុជា​ដែល​កំពុងមាន​តម្រូវការ​…………

​សំឡេង​៖

​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  ធ្វើឡើង​ក្នុងឱកាស​ដែល​លោ​កញ្ជើញ​ចែក​សញ្ញាបត្រដ​ល់​និស្សិ​ត PPIU ជាង​១​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ លោក ហ៊ុន សែន បញ្ជាក់ថា កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ដែល​ចូលរួម​ថែរក្សា​សន្តិភាព ក្រោម​ឆ័ត្រ UN នៅពេល​បច្ចុប្បន្ននេះ មិន​ត្រឹមតែ​ជា​ប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ គឺមាន​ឋានៈ​ជា​សេនាធិការ ឬ​ជា​ថ្នាក់ដឹកនាំ​ក្នុង​បញ្ជាការដ្ឋាន​នានា របស់​អង្គការសហប្រជាជាតិ​ផងដែរ​។ ជាមួយគ្នា​នោះ​លោក ហ៊ុន សែន ក៏​បាន​ស្នើឲ្យ​ពង្រឹងសមត្ថភាព​របស់​សេនាធិការ និង​មេបញ្ជាការ​របស់​អង្គការសហប្រជាជាតិ នៅតាម​កន្លែង​នានា ព្រោះ​ការរៀបចំ​កន្លែង​ខ្លះ វា​ចាញ់​ប្រៀប​គេ [​សត្រូវ​] ដែល​នេះ​មិនមែន​មកពី​សមត្ថភាព​របស់​ទាហាន​របស់​យើង​ទេ នេះ​គឺ​មកពី​សមត្ថភាព​របស់​សេនាធិការ អង្គការសហប្រជាជាតិ​តែម្តង​»​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មកដល់ ខែ​មករា ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ប្រមាណ​ជាង​៥៧៨៣​នាក់​ហើយ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​២៧៧​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ខណៈ​បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ចំនួន​ប្រមាណ​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៤ រួមមាន​៖ សាធារណរដ្ឋ​, ស៊ូដង់​ខាងត្បូង​, អាហ្វ្រិក​កណ្តាល​, លី​បង់ និង​ម៉ាលី​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយទៅជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ ក្នុង​តំបន់​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត