លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​​របស់​ក្រុម​លោក​ គឺ​ដើម្បី​​សម្រាល​​ស្ថានការណ៍

25-03-2019 10:27 am 1075
  ស្តាប់
ពីឆ្វេងទៅស្តាំ លោកច័ន្ទ សិលា លោកស្រីទេព សុទ្ធី លោកអ៊ូ ច័ន្ទរ័ត្ន លោកកង គឹមហាក់ និងលោកជីវ កត្តា
ស្តាប់ជាសំឡេង

​នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សហការី​របស់លោក ចំនួន​៤​រូប​ទៀត បាន​សន្និសីទកាសែត​មួយ ពាក់ព័ន្ធ​នឹង​ការសម្រេចចិត្ត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។​

​បើតាម​ការបញ្ជាក់​របស់ លោក​អ៊ូ ច័ន្ទ​រ័ត្ន នៅក្នុង​សន្និសីទ​សារព័ត៌មាន ថា គោលបំណង​របស់លោក និង​សហការី​៤​រូប​ទៀត ដែល​សម្រេចចិត្ត​ចេញ​មកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ គឺដើម្បី​សម្រាល​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា ឲ្យប្រសើរឡើង​។ លោក​អ៊ូ ច័ន្ទ​រ័ត្ន ប្តេ​ជា្ញ​ថា នឹង​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​, ទាមទារ​ឲ្យ​គណបក្សកាន់អំណាច​ផ្តល់​តំណែង ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទាំង​៥០០៧ របស់​អតីត គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាត់បង់ ឲ្យ​មន្ត្រី​ជាប់ឆ្នោត របស់ខ្លួន​វិញ ......

​សំឡេង​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖

​គិត​ត្រឹម​ថ្ងៃទី​២១ មីនា ឆ្នាំ​២០១៩ ក្នុងចំណោមអ្នកជាប់បម្រាម១១៨នាក់ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។ ទី​១ លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​២ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៣ លោក​ស៊ីម សុវណ្ណនី និង​ទី​៤ លោក​រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦ លោកស្រី ទេព សុ​ទ្ធី​, ទី​៧ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩ លោក​ច័ន្ទ សិលា ផងដែរ​៕

ព័ត៌មានផ្សេងទៀត