មនុស្ស​ស្លាប់​​ដោយសារ​​​​ផ្ទុះ​រោងចក្រ​គីមី​​នៅ​ចិន​​កើន​ដល់​​ជាង​៦០​នាក់​

23-03-2019 12:31 pm 234
រូបភាពរោងចក្រគីមី​កំពុងឆាបឆេះ​ក្រោយផ្ទុះ

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ផ្ទុះ​រោងចក្រ​គីមី​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន កើនឡើង​ដល់​ជាង​៦០​នាក់​ហើយ ដែល​ក្រៅពី​ស្លាប់មាន​មនុស្ស​របួស​ជាច្រើន​ទៀត​។ រោងចក្រ​គីមី​បាន​ផ្ទុះ​កាលពី​ថ្ងៃទី​២១​មីនា មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ធ្វើឲ្យ​ខូចខាត​ផ្នែក​ខ្លះ​នៃផ្ទះ​ប្រជាជន​នៅក្បែររោ​ង​ចក្រ​ផងដែរ​។ ការផ្ទុះ​នេះ​ក៏​ធ្វើឲ្យមាន​រញ្ជួយ​ដី​ខ្នាតតូច​ទំហំ​២.២​រ៉ិ​ចទ័​រ​បន្ថែមទៀត​។  យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហ៊ួ​រ ការ​បំផ្ទុះ​កើតឡើង​បន្ទាប់ពី​មាន​អគ្គិភ័យ​នៅក្នុង​រោងចក្រ​ជី​។ ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​បាន​ជំរុញឲ្យមាន​ការយកចិត្ដទុកដាក់​កាន់តែខ្លាំង ជុំវិញ​សុវត្ថិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ចិន ហើយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ក៏​ចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់ ត្រូវការពារ​កុំឲ្យ​មាន​គ្រោះមហន្ដរាយ​នេះ​កើតឡើង​បន្ដទៀត​៕​

ព័ត៌មានផ្សេងទៀត