លោក​អ៊ូ ច័ន្ទ​រ័ត្ន មិន​ខ្វល់​ពី​អ្នក​ជេរប្រមាថ​ដែល​លោក​អះអាងថា​មាន​អ្នករៀបចំ

23-03-2019 12:06 pm 2888

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​មីនា ថា លោក​មិន​បាន​ខ្វល់​នឹង​រឿង​ដែល​អ្នក​ជេរប្រមាថ​លោក​ទេ តែ​រឿង​ដែល​លោក​ខ្វល់ខ្វាយ គឺ​សង្គមជាតិ ។ 

​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តី​អំពី​ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក និង​សហការី​៤​រូប​ផ្សេងទៀត នៅ​ដើម​សប្តាហ៍​ក្រោយ ដែល​ជា​លទ្ធផល លោក​បាន​ទទួល​នូវ​មតិ​ប្រតិកម្ម​ជា​អវិជ្ជមាន​ភាគច្រើន ។​

​យ៉ាងណាក៏ដោយ លោក​បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា ការចូលរួម​តិះ​ទៀន ស្ថាបនា គឺជា​រឿង​ល្អ​មួយ​នៅក្នុង​សង្គម ក៏​ប៉ុន្តែ​លោក​ចាប់អារម្មណ៍​ឃើញថា មាន​អ្នក​ជេរប្រមាថ​មួយក្រុម​តូច ដែល​លោក​មិន​យកចិត្តទុកដាក់ និង​បាន​ចាត់ទុកថា ជា​អ្នក​ជេរប្រមាថ​អាជីព មាន​លក្ខណៈ​ជា​ប្រព័ន្ធ រៀបចំឡើង​ដោយ​អ្នកនយោបាយ ដើម្បី​ជេរប្រមាថ​តែម្តង​…
​សូម​ស្តាប់​លោក អ៊ូ ច័ន្ទ​រ័ត្ន ៖

ព័ត៌មានផ្សេងទៀត