ស្ទើរ​មិន​ជឿ ខ្លាច​កូន​​មិន​ធ្វើ​កិច្ចការ​សាលា​​ឪពុក​បញ្ជា​ឲ្យ​​សុន​ខនៅ​ចាំមើល​

23-03-2019 8:59 am 371
រូបភាពសត្វសុនខ​​នៅចាំមើលក្មេងស្រីធ្វើកិច្ចការសាលា

​បុរស​ម្នាក់​រស់នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន បាន​បង្កើត​គំនិត​ឆ្លាត​វៃ​មួយ​ដើម្បី​បញ្ឈប់​កូនស្រី​របស់លោក​មិនឲ្យ​គេច​កិច្ចការ​សាលា​។ រឿង​ដ៏​គួរឲ្យ​ស្ងើចសរសើ​រនោះ​គឺថា លោក​បាន​បង្ហាត់​សត្វ​សុនខ​របស់លោក​ឲ្យនៅ​ចាំមើល​កូនស្រី នៅពេល​នាង​អង្គុយ​ធ្វើ​កិច្ចការ​សាលា​នៅផ្ទះ​។ តាម​រូបភាព​បង្ហាញ​ក្នុង​វីដេអូ​ឃើញ​សត្វ​សុនខ​កំពុង​អង្គុយ​ខាងមុខ​ក្មេងស្រី មើលទៅ​ហាក់ដូចជា​អ្នក​យាមកាម​យ៉ាង​តឹងរ៉ឹង ដើម្បីឲ្យ​ក្មេងស្រី​ឈប់​លេង​ទូរស័ព្ទ​ហើយ​ងាក​មក​ធ្វើ​កិច្ចការ​សាលា​។ ករណីនេះ​ពិតជា​គួរឲ្យភ្ញាក់ផ្អើល​មែន សឹង​មិន​ជឿថា​មាន​ពិតមែន​៕

ព័ត៌មានផ្សេងទៀត