Passwords​​គណនី​​ហ្វេ​សប៊ុក​​រាប់លាន​​ត្រូវ​បែកធ្លាយ

22-03-2019 11:05 am 441
ឡូហ្គោសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក

​ក្រុមហ៊ុន​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​សារភាពថា​លេខ​កូដ​សម្ងាត់​(passwords)​នៃ​គណនី​អ្នកប្រើប្រាស់​រាប់លាន​នាក់ ត្រូវបាន​រក្សាទុក​នៅក្នុង​ម៉ាស៊ីន​មេ​មួយ​ដែល​អាចឲ្យ​បុគ្គលិ​កក្រុមហ៊ុន​ចូល​មើលបា​ន​។ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា លេខ​កូដ​សម្ងាត់​ទាំងនោះ​មិនបាន​បែកធ្លាយ​ទៅ​ក្រៅ​ទេ ក្រៅតែពីមើលឃើញ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​សប៊ុកប៉ុណ្ណោះ ហើយក៏​គ្មាន​ភស្ដុតាង​បញ្ជាក់ថា​មាន​អ្នកដទៃ​ចូលក្នុង​គណនី​របស់​អ្នកប្រើប្រាស់​ដែរ​។ ពេលនេះ​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​រួចហើយ ប៉ុន្ដែ​មិន​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បែកធ្លាយ​ទេ​។​

​ករណីនេះ​ត្រូវបាន​រកឃើញ​ក្នុងពេល​ត្រួតពិនិត្យ​សុវត្ថិភាព​ជា​ប្រឆាំង​កាលពីដើមឆ្នាំ​២០១៩ ហើយ​វា​កើតឡើង​បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​បានកើត​ឡើងលើ​ក្រុមហ៊ុន​ហ្វេ​សប៊ុក ព្រោះតែ​ការការពារ​សុវត្ថិភាព​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​។ តាមរយៈ​ការស៊ើបអង្កេត​កន្លងមក​បានឲ្យដឹងថា មាន​គណនី​អ្នកប្រើប្រាស់​ប្រមាណ​៦០០​លាន​នាក់ ត្រូវបាន​រក្សាទុក​នៅក្នុង​ម៉ាស៊ីន​មេ​មួយ​ដែល​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុកជាង​២​ម៉ឺន​នាក់​អាច​មើលឃើញ ដែល​វា​ជាការ​បែកធ្លាយ​ដ៏​ធំ​បំផុត​មួយ​របស់​ក្រុមហ៊ុន​៕

ព័ត៌មានផ្សេងទៀត