ដឹង​ទេ​AirPods​​ស៊េរី​ថ្មី​របស់​​Apple​​សមត្ថភាព​​កាន់តែ​ពិសេស​​យ៉ាងម៉េច​ខ្លះ​?

21-03-2019 6:30 pm 327
រូបភាពAirPods​ស៊េរីថ្មី

​ក្រុមហ៊ុន​Apple​បានចាប់ផ្ដើម​អភិវឌ្ឍ​កាស​ត្រចៀក​ឥត​ខ្សែ​ស៊េរី​ថ្មី​របស់ខ្លួន​ហើយ ដោយមាន​លក្ខណៈ​កាន់តែ​ពិសេស​ជាង​មុន​។ AirPods​ប្រើ​wireless​ស៊េរី​ថ្មី​នេះ​អាច​ដំណើរការបាន ដោយ​អ្នកប្រើប្រាស់​គ្រាន់តែ​ប្រើ​សំឡេង​បញ្ជា​សុទ្ធ​គឺ​និយាយ​ពាក្យ​បញ្ជា​ថា​"Hey Siri"​។ អ្វីដែល​អស្ចារ្យ​មួយទៀត​វា​មាន​ថាមពល​ថ្ម​ប្រើ​បានយូរ​ជាង​មុន ការតភ្ជាប់​កាន់តែ​លឿន​ជាង​មុន​និង​កាន់តែ​វៃឆ្លាត​ជាង​មុន ហើយ​មាន​ឆ្នាំង​សាក​ប្រើ​wireless​ទៀត​។  AirPods​ស៊េរី​ថ្មី​មានតម្លៃ​១៥៩​ដុល្លារ​អាមេរិក តែបើ​យក​ប្រភេទ​ដែល​ប្រើ​ឆ្នាំ​សាក​wireless ត្រូវ​បូក​តម្លៃបន្ថែម​៤០​ដុល្លារ​អាមេរិក​ទៀត​៕

ព័ត៌មានផ្សេងទៀត