លោកស្រី​គឹម សុ​វណ្ណា​ នឹង​ក្លាយជា​​តំណាងរាស្ត្រ​​ជំនួស​​លោកប៉ា សុជាតិ​វង្ស​ ដែល​លាលែង​​

21-03-2019 3:01 pm 463

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា ថ្ងៃទី​២១ មីនា នេះ បានអនុម័ត​យល់ព្រម​លើ​សំណើសុំ​ប្រកាស​ទទួលស្គាល់​លោកស្រី​គឹម សុ​វណ្ណា ជា​តំណាងរាស្ត្រ​ថ្មី ជំនួស​លោកប៉ា សុជាតិ​វង្ស ដែល​បាន​សុំលាលែង​។​

​លោក​ប៉ា សុជាតិ​វង្ស បាន​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង​ជា​តំណាងរាស្ត្រ នាពេល​ថ្មីៗ​នេះ​។ មូលហេតុ​នៃ​ការលាលែង​ពី​តំណាងរាស្ត្រ​របស់​លោកប៉ា សុជាតិ​វង្ស ត្រូវបាន​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប អះអាង​កន្លងមក​ថា លោក​ប៉ា សុជាតិ​វង្ស ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​ជា​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សម្រាប់​នីតិកាល​ទី​៣​នេះ វិញ​។ ដ្បិត​មិនទាន់​ឃើញ​បញ្ជី​បេក្ខជន​ជា​ផ្លូវការ តែ​លោក​ហង្ស ពុទ្ធា ថា លោក​ប៉ា សុជាតិ​វង្ស ប្រហែលជា​ឈរ​លេខ​រៀង​ទី​១ នៃ​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​៕ 

 

ព័ត៌មានផ្សេងទៀត