ស្ងាត់ៗ​Grab​​​ប្រកាស​​ចង់​ក្លាយជា​​ក្រុមហ៊ុន​​ផ្ដល់​សេវា​​ហិរញ្ញវត្ថុ​​ធំ​បំផុត​​នៅ​អាស៊ីអាគ្នេយ៍​

20-03-2019 4:31 pm 370
មន្ដ្រី​ក្រុមហ៊ុន​Grab​កំពុង​ធ្វើបទបង្ហាញ

​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ល្បីឈ្មោះ​Grab ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មីនា​ម្សិលមិញ​ថា ក្រុមហ៊ុន​ចង់​ពង្រីក​ខ្លួន​ទៅ​មួយផ្នែក​ទៀត គឺ​ចង់​ក្លាយជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ការបញ្ជាក់​ដូច្នេះ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្ដួចផ្ដើម​លើ​គំនិត​នេះ​ជាច្រើន​ខែ​មកហើយ​។ ក្រុមហ៊ុន​បន្ថែមថា​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​នឹង​ផ្ដល់ជូន​ដល់​សហគ្រិន ក៏ដូចជា​សហគ្រាស​ខ្នាតតូច​និង​មធ្យម​នូវ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​។ 

​អង្គភាព​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​មាន​ឈ្មោះថា​Grab Financial Group បានបង្ហាញ​ពី​ផលិតផល​និង​សេវាកម្ម​ជាច្រើន ដែល​នឹង​ចាប់ផ្ដើម​ក្នុងប្រទេស​សិង្ហ​បុរី​នា​សប្ដាហ៍​ក្រោយ​។ សេវាកម្ម​ទាំងនោះ​មានដូចជា​ការបង់ប្រាក់​តាម​អន​ឡា​ញ ដែល​អនុញ្ញាតឲ្យ​អ្នកលក់​អាចទទួលបាន​ប្រាក់ថាម​រយៈ​កម្មវិធី​GrabPay​។ GrabPay​ក៏​នឹង​រួមបញ្ចូល​ជាមួយ​ឧបករណ៍​ចង្អុលបង្ហាញ​ប្រភេទ​ម្ហូបអាហារ​ដែល​អាច​កុម្មង់​បាន ដូចជា​Coffee Bean និង Tea Leaf ហើយ​មាន​Paris Baguette​ផងដែរ​។ 

​ជម្រើស​ឥណទាន​បង់ប្រាក់​ជា​ក្រោយ​Pay Later នឹងដា​ក់ឲ្យដំណើរការ​ផងដែរ​ក្នុងប្រទេ​សសិង្ហបុរី មុនពេល​ចាប់ផ្ដើម​ដំណើរការ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​។ បន្ថែម​លើ​នេះ​Grab​នឹង​ចាប់ផ្ដើម​ទីផ្សារ​ធានារ៉ាប់រង​ក្នុង​ខែមេសា ដែល​ផ្ដោត​សំខាន់​លើ​សហគ្រិន​ខ្នាតតូច​៕

ព័ត៌មានផ្សេងទៀត