លោក​ហ៊ុន សែន​៖ ខ្ញុំ​គ្មាន​លុយ​១០-២០​ម៉ឺន​ទិញ​អតីតមន្ត្រី​បក្សប្រឆាំងទេ

20-03-2019 12:18 pm 512

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ប្រកាសថា រូប​លោក​គ្មាន​លុយ​ទិញ អតីតមន្ត្រី​បក្សប្រឆាំង ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ១០-២០​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​នោះទេ​។ ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ត​ថា ការ​ដែល​អតីតមន្ត្រី​បក្សប្រឆាំង សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺជា​រឿង​របស់​គេ កុំ​ភ្ជាប់​ជាមួយ​លោក​ឲ្យសោះ​។​

​សំឡេង​

​លោកនាយក​រដ្ឋមន្ត្រី ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២០ ខែ​មីនា​នេះ​។

​សូមបញ្ជាក់​ថា បើ​គិត​មកដល់ពេលនេះ អតីតមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​សម្រេច​ផ្តល់​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​ដាក់​ពាក្យ​ស្នើសុំ​៕


ព័ត៌មានផ្សេងទៀត