ប្រធានាធិបតី​​កា​ហ្សាក់​ស្ថាន​​ប្រកាស​ចុះ​ចេញពី​តំណែង​​ក្រោយ​កាន់​អំណាច​ជិត​៣០​ឆ្នាំ​

20-03-2019 11:31 am 610
​ប្រធានាធិបតី​កា​ហ្សាក់​ស្ថានលោក​Nursultan Nazarbayev

​ប្រធានាធិបតី​កា​ហ្សាក់​ស្ថានលោក​Nursultan Nazarbayev បានប្រកាស​នឹង​ចុះ​ចេញពី​តំណែង ក្រោយ​កាន់អំណាច​អស់​រយៈពេល​ជិត​បី​ទសវត្ស​។ លោក​Nazarbayev​ដែលមាន​វ័យ​៧៨​ឆ្នាំ​ទៅហើយនោះ បាន​ថ្លែង​សុន្ទរកថា​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ថា លោក​នឹង​ផ្ទេរអំណាច​ទៅឲ្យ​ប្រធាន​ព្រឹទ្ធសភាលោក Kassym-Jomart Tokayev​។ លោក​Tokayev​នឹង​កាន់តំណែង​ប្រធានាធិបតី​ស្ដីទី រហូតដល់​ការបោះឆ្នោត​ជាថ្មី​រៀបចំឡើង​នៅ​ឆ្នាំក្រោយ​។ លោក​Nazarbayev​បានបញ្ជាក់​ផងដែ​រថា លោក​នឹង​បន្ដ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាសន្ដិសុខ​កា​ហ្សាក់​ស្ថាន​ដដែល​។ 

​សូមបញ្ជាក់ថា លោក​ប្រធានាធិបតី​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩៨៩​។ លោក​ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​ការប្រើប្រាស់​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​របស់​ប្រទេស ដូចជា​ប្រេង​និង​អ៊ុយ​រ៉ា​ញ៉ូម​ជាដើម ដើម្បី​ជួយ​ឲ្យចំ​ណូល​ជាតិ​កើនឡើង​ខ្ពស់​។ ប៉ុន្ដែ​លោក​ក៏​រង​ការរិះគន់​ដែរ​ថា​ជា​ជន​ផ្ដាច់ការ ហើយ​ថា​មានតែ​សាច់ញាតិ​និង​អ្នក​ស្និទ្ធ​នឹង​លោក​ប៉ុណ្ណោះ ដែល​អាច​ទទួលបាន​ប្រយោជន៍​ពី​ធនធាន​របស់​ជាតិ តួយ៉ាង​គឺ​វិស័យ​ប្រេង​នេះឯង​៕

ព័ត៌មានផ្សេងទៀត