លោក​ហ៊ុន​សែន​បន្ត​ប្រកាស​ប្តូរផ្តាច់​កាន់អំណាច​មិនតិច​ជាង​១០​ឆ្នាំ​

20-03-2019 10:48 am 1483

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ បាន​បន្ត​ប្រកាសថា នឹង​ប្តូរផ្តាច់​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី មិនតិច​ជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ទៀត ។ លោក​បញ្ជាក់ថា នឹង​បន្ត​ដើរ​សួរសុខទុក្ខ ដោះស្រាយ​កង្វល់​របស់​ក​ម្មករ កម្មការិនី តែ ផ្ទុយទៅវិញ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ទទួល​ការគាំទ្រ​ឱ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​ទេ នោះ លោក​នឹង​មិន​បំពាន​តួនាទី​អនាគត​នាយក​រដ្ឋមន្ត្រី​ទេ គឺ​ទុក​ឱ្យ​គេ​ធ្វើ​ទៅ​ចុះ ។ 

​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជាង​១​ម៉ឺន​នាក់ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ។ សូម​ស្តាប់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖

ព័ត៌មានផ្សេងទៀត