ប៉ូលិស​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ការបាញ់ប្រហារ​នៅ​ហូ​ឡង់​

19-03-2019 10:56 am 160
ជនសង្ស័យGokmen Tanis

​ប៉ូលិស​នៃ​ទីក្រុង​Utrecht ប្រទេស​ហូ​ឡង់ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ការបាញ់ប្រហារ បណ្តាលឲ្យ​ស្លាប់​មនុស្ស​៣​នាក់ និង​៥​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។ បុរស​ជនសង្ស័យ​ម្នាក់​នោះ ជា​ជនជាតិ​តួ​ក​គី ឈ្មោះ Gokmen Tanis អាយុ​៣៧​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ប្រហែល​២​ទៅ​៣​ម៉ោង​ក្រោយ ការបាញ់ប្រហារ​នៅក្នុង​អាគារ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហាក់ប្រហែល ៣​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​។ 

​ប៉ូលីស​បាន​និយាយថា ការបាញ់ប្រហារ​នេះ ហាក់ដូចជា​ឧបទ្ទវហេតុ​ភេរវកម្ម​មួយ ប៉ុន្តែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ព្រះរាជអាជ្ញា​បាន​និយាយថា ព្រោះតែ​ហេតុផល​គ្រួសារ​ទើប​ជំរុញ​ឲ្យ​ខ្មាន់កាំភ្លើង បើក​ការបាញ់ប្រហារ​បែបនេះ​។ យ៉ាងណា ព្រះរាជអាជ្ញា​បាន​បន្ថែមថា ប៉ូលិស​ធ្លាប់​ស្គាល់​ជនសង្ស័យ​រូបនេះ ព្រោះ Gokmen Tanis ធ្លាប់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពី​អតីតកាល បន្ទាប់ពី​រកឃើញថា​រូបគេ មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​IS ប៉ុន្ត​ក្រោយមកក៏​ត្រូវ​បានដោះ​លែង​វិញ​៕

ព័ត៌មានផ្សេងទៀត