EDC៖​​អាកាស​ធាតុ​ក្តៅ​​ខ្លាំង​បង្ក​ឱ្យ​​ការ​ផ្គត់ផ្គង់​​ចរន្ត​​អគ្គិសនី​​មាន​​ការរ​អាក់រ​អួល​​

15-03-2019 3:39 pm 8407

​អគ្គិសនី​កម្ពុជា ហៅ​កាត់​ថា EDC នៅ​ថ្ងៃទី​១៥ មីនា​នេះ បាន​អះអាងថា អាកាសធាតុ​មាន​ការកើនឡើង​កម្តៅ​ខ្លាំង​ខុស​ប្រក្រតី បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​ខ្ពស់ជាង​មុន​។​ដូច្នេះ​ធ្វើឱ្យ​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​មាន​ការរអាក់រអួល នៅ​តំបន់​មួយចំនួន​។​

​បើតាម​អគ្គិសនី​កម្ពុជា បាន​គូសបញ្ជាក់ថា រដូវប្រាំង​ឆ្នាំនេះ កើន​កម្តៅ​ហួតហែង​ខ្លាំង ធ្វើឱ្យ​ស្ថានភាព​ទឹក​ក្នុង​អាង​វា​រី​អគ្គិសនី​ដែលជា​ប្រភព​ដ៏​សំខាន់​របស់​អគ្គិសនី ពុំមាន​ទឹក​ច្រើន​សម្រាប់​ដើរ​ម៉ាស៊ីន​ជួយ​ផលិត​អនុភាព​អគ្គិសនី​។​ជាមួយគ្នា​នោះ ការវិនិយោគ​លើ​គ្រប់​វិស័យ​កើនឡើង​មាន​ល្បឿន​លឿន​ខ្លាំង ជាហេតុ​ធ្វើឱ្យ​តម្រូវការ​ថាមពល​អគ្គិ​ស​នី​កាន់តែ​ខ្ពស់ជាង​មុន​បន្ថែមទៀត​។

​អគ្គិសនី​កម្ពុជា សុំឱ្យ​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង អធ្យាស្រ័យ​ចំពោះ​ការរអាក់រអួល ក្នុង​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​។

ព័ត៌មានផ្សេងទៀត