ក្រោយ​គាល់​ព្រះមហាក្សត្រ​លោក​មូន ចេ​អ៊ីន នឹង​ជួប​លោក​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​

15-03-2019 10:18 am 185

​លោក មូន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា​នេះ បាន​អញ្ជើញ​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។​

​បន្ទាប់​ពី​ចូលគាល់​ព្រះមហាក្សត្រ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ នឹង​ទៅ​បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ និង​មាន​ជំនួប​ទ្វេភាគី​ជាមួយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។​

​សូមបញ្ជាក់​ថា លោក​មូន ចេ​អ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង​៣៖១០​នាទី​រសៀល​ម្សិលមិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើកដំបូង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩៕


ព័ត៌មានផ្សេងទៀត