ការប្រើប្រាស់​ម្សៅ​ទ្រី​កូ​ឌែ​ម៉ា​ដើម្បី​កម្ចាត់​ពពួក​ផ្សិត​ចង្រៃ​បំផ្លាញ​ដំណាំ​ទុរេន​

14-03-2019 4:41 pm 431

​អំពី​ម្សៅ​ទ្រី​កូ​ឌែ​ម៉ា និង​ការប្រើប្រាស់ ៖
​ម្សៅ​ទ្រី​កូ​ឌែ​ម៉ា គឺ​ផ្សំ​ដោយ​សារធាតុ​ធម្មជាតិ​១០០% ។ ចំពោះ​ផ្សិត​ទ្រី​កូ​ឌែ​ម៉ា គឺជា​អតិសុខុមប្រាណ​ត្រូវបាន​យកចេញ​ពី​ដី​នៅក្នុង​ព្រៃ ដែល​មាន​សុខភាព​ល្អ ។ វា​ជា​ប្រភេទ​ផ្សិត​មាន​ប្រយោជន៍ មាន​តួនាទី​កម្ចាត់​ពពួក​ផ្សិត​ចង្រៃ ដែល​បំផ្លាញ​ដំណាំ​ទូទៅ ។​
​បច្ចុប្បន្ននេះ មាន​ប្រភេទ​ជាច្រើន​នៅលើ​ពិភពលោក កំពុង​ពេញនិយម​ក្នុង​ការប្រើប្រាស់​ផ្សិត​នេះ​ណាស់ ដោយសារ​វា​មាន​ប្រយោជន៍​យ៉ាង​ធំធេង ទាំង​ផ្នែក​សេដ្ឋកិច្ច សុវត្ថិភាព​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន ។ អាច​ប្រើប្រាស់​បាន​លើ​គ្រប់​ដំណាំ​ទាំងអស់ ។ អត្រា​ប្រើប្រាស់ ត្រូវ​ប្រើ​ម្សៅ​ផ្សិត​ទ្រី​កូ​ឌែ​ម៉ាចំនួន​២០​ក្រាម លាយ​ទឹក​២០​លីត្រ ។ ត្រូវ​បាញ់​ទៅលើ​ស្លឹក ដើម និង​ដី​ជុំវិញ​គល់ ។​

​ការ​កម្ចាត់​៖ ពពួក​ជំងឺផ្សិត​ទាំងអស់​នៅលើ និង​ក្នុង​ដី ជាពិសេស​ជំងឺ​រលួយ​ឫស ។ កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំពុល ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

ព័ត៌មានផ្សេងទៀត