អ្នកជំនាញ​៖​​ជា​រឿងល្អ​​ដែល​លោក​ហ៊ុន សែន​​ទទួលស្គាល់ទំនិញកម្ពុជា​​ជួប​បញ្ហា​​ថ្លៃដើម​ផលិត​

14-03-2019 4:09 pm 1162
លោក​បណ្ឌិត​យ៉ង សាំង​កុមារ

​លោក​ហ៊ុន សែន បាន​ទទួលស្គាល់ថា ទីផ្សារ​កសិកម្ម​របស់​កម្ពុជា មិនទាន់មាន​ភាពល្អប្រសើ​នៅឡើយ​ទេ ជាពិសេស ការប្រកួតប្រជែង​តម្លៃ​នាំចេញ​អង្ករ លើ​ទីផ្សារ​អន្តរជាតិ ខណៈដែល​ប្រទេសជិតខាង មានតម្លៃ​ទាប​ជាង​កម្ពុជា​។ មូលហេតុ​ដែល​កម្ពុជា ពិបាក​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​នោះ ដោយសារតែ​ផលិតផល​កម្ពុជា មានតម្លៃ​ខ្ពស់​ជាងគេ​។ តម្លៃ​ខ្ពស់​ជាងគេ ត្រូវ​លោក​ហ៊ុន សែន អះអាងថា បណ្តាលមកពី​ថ្លៃដើម​ផលិត​ខ្ពស់​។ លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម និង​ការចំណាយ​ខ្ពស់​របស់​កសិករ ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការផលិត ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ជាពិសេស ជាមួយ​ថៃ និង​វៀតណាម ។​

​អ្នកជំនាញ​ខាង​វិស័យ​កសិកម្ម លោក​បណ្ឌិត​យ៉ង សាំង​កុមារ ថា​នេះ ជា​ចំណុច​ប្រសើ​បំផុត ដែល​លោក​នាយករដ្ឋមន្ត្រី​ទទួលស្គាល់​បែបនេះ​។ លោក​ថា ថ្លៃដើម​ផលិត និង​ការចំណាយ​ខ្ពស់​របស់​កសិករ ជា​រឿង​សំខាន់​ត្រូវតែ​គិតគូរ​។ តែ​បន្ថែម​ពីលើ​នេះ វា​មិនមែន​តែ​ថ្លៃដើម​ផលិត​មួយ​ប៉ុណ្ណោះ​ទេ​។ លោក​ថា បរិមាណ គុណភាព និង​ការផ្គត់ផ្គង់​ឲ្យទាន់​តម្រូវការ​ទីផ្សារ​អន្ត​រ​ជាតិ ដែល​ត្រូវ​ធ្វើឲ្យមាន​លក្ខណៈជា​ប្រព័ន្ធ​តែម្តង  នោះ​ទើប​អាចឆ្លើយតប​តាម​តម្រូវការ​.........

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖
 

ព័ត៌មានផ្សេងទៀត