​ភ្នំពេញ៖ តំបន់ដែលដាច់ភ្លើង នឹងមាន​វិញនៅ​ពេល​បន្តិច​ទៀត​នេះ..​​

14-03-2019 2:59 pm 188

​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ពី ការផ្អាក​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី នៅ​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៤ មីនា​នេះ​។ តំបន់​ទាំងនោះ​រួមមាន ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​នៅ​សង្កាត់​តាខ្មៅ សង្កាត់​ដើម​មៀន សង្កាត់​ព្រែក​ឫស្សី សង្កាត់​កំពង់​សំណាញ់ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ការផ្អាក​បណ្តោះអាសន្ន​នេះ ដោយសារ​ការ​ដាំ​បង្គោល និង​ផ្ទេ​រលីង​បណ្ដាញ​តង់ស្យុង​មធ្យម​(MV) មិនទាន់​រួចរាល់ ទើប​ធ្វើឲ្យ​ការភ្ជាប់​ចរន្តអគ្គិសនី​មានភាព​យឺតយ៉ាវ​បន្តិច​។ ក្រុម​ការងារ​បច្ចេកទេស​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​នេះ ដើម្បី​ធ្វើ​ការភ្ជាប់​ចរន្តអគ្គិសនី​ជូន​អតិថិជន​ឲ្យមាន​ចរន្ត​ប្រើប្រាស់​ឡើងវិញ​នៅវេលា​ម៉ោង ១៥:៣០​នាទី​រសៀល​។​

ព័ត៌មានផ្សេងទៀត