ប្រធានាធិបតី​កូរ៉េខាងត្បូង​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​

14-03-2019 10:43 am 173

​លោក មូន ចេ​អ៊ីន (Moon Jae-in) ប្រធានាធិបតី​កូរ៉ខាងត្បូង នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​លើកដំបូង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មីនា​។ នេះ​បើ​តាម ការបញ្ជាក់​ពី​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក មូន ចេ​អ៊ីន នឹង​ចូលគាល់ ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ព្រះបរមរាជវាំង និង​ជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។​

​សូមបញ្ជាក់​ថា ទស្សនកិច្ច​លើកដំបូង​មក​កាន់​កម្ពុជា របស់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រូប​នេះ ជា​ព្រឹតិ្តការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការពង្រឹង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់ តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕

ព័ត៌មានផ្សេងទៀត