អតីត​សិស្សសាលា​បើក​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​៨​នាក់​នៅ​ប្រេ​ស៊ីល​

14-03-2019 10:24 am 133

​អតីត​សិស្ស​ពីរ​នាក់ បាន​បើក​ការបាញ់ប្រហា រ​នៅ​សាលារៀន​Raul Brasil ក្បែរ​ទីក្រុង​Sao Paulo  ប្រទេសប្រេ​ស៊ីល កាលពី​ថ្ងៃ​ពុធ ហើយ​បានសម្លាប់​មនុស្ស​៨​នាក់​។ ចំណែក​ខ្មាន់កាំភ្លើង​ដែលមាន​អាយុ​១៧​ឆ្នាំ​ម្នាក់ និង​២៥​ឆ្នាំ​ម្នាក់ ក៏បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​នោះដែរ​។ បើតាម​ប៉ូលិស​ឲ្យដឹងថា ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ ការបាញ់ប្រហារ​នេះ ក៏​បណ្តាលឲ្យ​សិស្ស​សាលាក្មេងៗ​យ៉ាងហោចណាស់​១០​នាក់​រងរបួស​ផងដែរ ដោយនៅ​ក្នុងនោះ មាន​មួយចំនួន​រងរបួស​ធ្ងន់​។​

​អ្នក​ស៊ើបអង្កេត និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា ខ្មាន់កាំភ្លើង​បានរៀបចំ​ផែនការ​បាញ់ប្រហារ​ដ៏​កក្រើក​នេះ​ចំនួន​២​ឆ្នាំ​។ ពួកគេ​រំពឹងទុក​ថា ការបាញ់ប្រហារ​នេះ​នឹង​អាច​ទាក់ទាញ មហាជន​ឲ្យចំ​ណាប់​អារម្មណ៍ ជាង​ការសម្លាប់​រង្គាល​នៅ​Columbine​កាលពីពេល​កន្លងទៅ​។​

​ការបាញ់សម្លាប់​នៅក្នុង​សាលារៀន គឺជា​រឿង​កម្រ​មាន​ណាស់ នៅក្នុង​ប្រទេសប្រេ​ស៊ីល បើទោះបីជា​ប្រទេស​នេះ ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អំពើហិង្សា និង​ករណី​ឃាតក​ម្ម​ច្រើនជាង​ប្រទេស​ដ៏​ទៃ​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត