ជប៉ុនឲ្យខ្ចី២០០​លាន​ដុល្លារ​សម្រាប់​សង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ព្រះសីហនុ​

13-03-2019 7:11 pm 457

​រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ជាង​២០០​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​កាត់បន្ថយ​នូវ​តម្លៃ នៃ​ការដឹកជញ្ជូន​ទំនិញ​យ៉ាងច្រើន មក​ពី​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច និង​ដើម្បី​ឱ្យ​កប៉ាល់​ធំៗ អាច​ចូល​ចុះចត​បាន​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ចប្រជុំ​លើក​ទី​៧ នៃ​គណៈកម្មាធិការ​រួមការ​ងារ ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ក្របខ័ណ្ឌ​មហា​អនុ​តំបន់​ទន្លេមេគង្គ នៅ​សណ្ឋាគារ​សុខា​អង្គរ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៣ ខែ​មីនា​នេះ​៕

ព័ត៌មានផ្សេងទៀត