មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡាប្រឈមនឹង​ការស៊ើបអង្កេតពាក់ព័ន្ធ​ការបំផ្លិចបំផ្លាញ​

13-03-2019 9:35 am 1363
  ស្តាប់
លោក​ជូ​អាន ហ្គៃ​ដូ
ស្តាប់ជាសំឡេង

​រដ្ឋអាជ្ញា​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក Tarek Saab បាន​និយាយថា លោក​បាន​ស្នើ​សុំឲ្យ​តុលាការ​ជាន់ខ្ពស់ ធ្វើ​ការស៊ើបអង្កេត​លើ​មេដឹកនាំ​បក្សប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ ពាក់ព័ន្ធ​នឹង​ការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​អគ្គិសនី​របស់​ប្រទេស​។ ការព្រមានប្រើប្រាស់វិធានការផ្លូវច្បាប់ ប្រឆាំងនឹង​លោក​ហ្គៃ​ដូ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ និយាយ​បើកផ្លូវ​ឲ្យ​អ្នកច្បាប់ ចាត់វិធានការ​វែកមុខ រក​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ តាម​អ៊ី​ន​ធឺ​ណេត​លើ​ប្រព័ន្ធ​អគ្គិសនី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ 

​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ដែល​កំពុងតែ​ញ៉ាំ​ញី ដោយ​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​មិនទាន់​ដោះស្រាយបាន ពេលនេះ​កំពុង​ជួប​វិបត្តិ​អគ្គិសនី​មួយទៀត​។ តំបន់​ជាច្រើន​ក្នុងប្រទេស​នេះ រួមទាំង​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស ដែលជា​ទីក្រុង​ធំ បាន​ជួប​នូវ​ភាព​ងងឹត ដោយសារតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ច​រន្ធ​អគ្គិសនី​បាន​ដាច់​ជា​បន្តបន្ទាប់ មកដល់ពេលនេះ តំបន់​មួយចំនួន​នៅតែ​គ្មាន​អគ្គិសនី ប្រើប្រាស់​នៅឡើយ​ទេ​។ វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានប្រកាស​ផ្អាក​ដំណើរការ​សាលារៀន និង​សកម្មភាព​អាជីវកម្ម​នានា​។ យោងទៅតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC មាន​សាច់ញាតិ​របស់លោក​ម៉ា​ឌូ​រ៉ូ​មួយចំនួន បាន​ព្យាយាម​គេចខ្លួន​ទៅកាន់​ប្រទេស​កូ​ឡំប៊ី ព្រោះតែ​មិនអាច​ស៊ូទ្រាំ​នឹង​បរិយាកា​សក្តៅ ដោយសារតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

​ពាក់ព័ន្ធ​នឹង​វិបត្តិ​អគ្គិសនី​នេះ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់ដោ​យគ្មាន​ភស្តុតាង​លើ​អាមេរិក ថា ជា​អ្នក​នៅ​ពីក្រោយ ក្រុមចោរ​ព័ត៌មានវិទ្យា​ដែលមាន​សមត្ថភាព​ខ្ពស់ ដើម្បី​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​អគ្គិសនី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ អាមេរិក​និង​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា ជា​បក្សពួក​តែមួយ ដែល​រួមគ្នា​បង្កឲ្យមាន​ភាពវឹកវ​រ​នេះ​។ ប៉ុន្តែ​សម្រាប់​លោក​ជូ​អាន ហ្គៃ​ដូ​បាន​ចាត់ទុកការ​ដាច់​ច​រន្ធ​អគ្គិសនី​ជា​បន្តបន្ទាប់​នេះ ថា​ជា​ភាពកម្សោយ​របស់​រដ្ឋាភិបាល ដែល​មិនអាច​គ្រប់គ្រង​បាន​សូម្បីតែ​ប្រព័ន្ធ​អគ្គិសនី​៕

ព័ត៌មានផ្សេងទៀត