​បើ​ក្រសួង​មិន​ឲ្យ​តម្លៃ​កីឡាកាយ​វប្បកម្ម​ផង​នោះ តើ​ពួកយើង​ប្រឹងប្រែង​ដើម្បី​អ្វី​ទៀត​?

12-03-2019 7:34 pm 2135

​កីឡាករ​កាយ​វប្ប​កម្ម​២​រូប បានប្រកាស​លាឈប់​ពី​អាជីព និង​មិន​ចូលរួម​ប្រកួត តំណាង​ឲ្យ​ជាតិ​កម្ពុជា​ទៀត​ឡើយ ដោយសារ​អន់​ចិត្តនឹង​ក្រសួង​អប់រំ ដែល​មិន​បាន​យកចិត្តទុកដាក់ លើ​កីឡា​ប្រភេទ​នេះ​។ ជាមួយគ្នានេះ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ ក៏​បាន​ប្រកាស​ដែរ​ថា សហព័ន្ធ​នឹង​ផ្អាក​រាល់​ការចូលរួម​ប្រកួត ទាំង​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក មួយរយៈ​រង់ចាំ​ការដោះស្រាយ​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន​។

​បើ​ក្រសួង​មិន​ឲ្យ​តម្លៃ​ដល់​សហព័ន្ធ និង​កីឡាករ​កាយ​វប្បកម្ម​ផង​នោះ តើ​ពួកយើង​ប្រឹងប្រែង​ដើម្បី​អ្វី​ទៀត​?

​ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ក្រសួង​អប់រំ លោក​ឌី ខាំ​ប៉ូ​លី បានបញ្ជាក់​ថា ក្រសួង​មិន​ហ៊ាន​អារកាត់​ចំពោះ​ការសម្រេច​របស់​កីឡាករ ក៏ដូចជា​សហព័ន្ធ​នោះទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ លោក​ចង់​បញ្ជាក់​ថា ការចូលរួម​ប្រកួត​របស់​កីឡាករ ដែល​បាន​ដណ្តើម​មេដាយ​ជូន​ជាតិ គឺ​មាន​តម្លៃ​ខ្លាំងណាស់​សម្រាប់​កីឡាករ​ខ្លួនឯង​ផ្ទាល់ និង​ប្រទេសជាតិ​។ ដូច្នេះ​ការដណ្តើម​មេដាយ​តំណាង​ឲ្យ​ជាតិ​នេះ មិន​អាច​យក​ទឹក​លុយ​មក​កាត់ថ្លៃ​បាន​នោះទេ​? ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

សំឡេង

ព័ត៌មានផ្សេងទៀត