លោកស្រី​មួរ សុខ​ហួរ​៖​​​ថវិកា​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​គឺ​រក្សាទុក​នៅ​ធនាគារ​មួយ​​​

12-03-2019 3:59 pm 2386

​លោកស្រី មួ​រ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ថវិកា​ដែល​ប្រមូលបាន​ពី​វិភាគទាន​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៥ ដើម្បី​បង្កើត​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ មិនទាន់​យកទៅ​ប្រើប្រាស់​ទេ ហើយក៏​មិនមាន​ការបាត់បង់​ទៅណា​សូម្បី​តែមួយ​កាក់​មួយ​សេន​ផងដែរ គឺ​រក្សាទុក​នៅ​ធនាគារ​មួយ ប៉ុន្តែ​លោកស្រី មិនបាន​បញ្ជាក់ថា ធនាគារ​មួយណា​ឡើយ​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ​របស់​លោកស្រី មួ​រ សុខ​ហួរ ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពីពេល​ថ្មីៗ​នេះ​។ ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោកស្រី មួ​រ សុខ​ហួរ ដូចតទៅ​៖

​សំឡេង​៖

​គម្រោង​បង្កើត​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​នេះ នៅក្រោយពេល​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត