កីឡាករ​កាយ​វប្ប​កម្ម​២​រូប ប្រកាស​ឈប់​ប្រកួត​តំណាង​ឲ្យ​ជាតិ​កម្ពុជា​

12-03-2019 12:30 pm 1914

​កីឡាករ​កាយ​វប្ប​កម្ម​២​រូប លោក សំបូរ ន​ន់ និង​លោក ណុំ សុបិន្ត បានប្រកាស​បញ្ចប់​អាជីព​មួយ​នេះ និង​មិន​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ជាតិ ទៀត​នោះ​ឡើយ​។​

​កីឡាករ សំបូរ ន​ន់ ត្រូវជា​បងប្រុស​កីឡាករ សំបូរ សុភ័ណ្ឌ បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​ថា លោក​ជា​អ្នកកីឡា​កាយ​វប្បក​តំណាង​ជាតិ តាំង​តែ​ពីរ​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ ហើយ​លោក​សូម​ប្រកាស​ជា​សាធារណៈ​ថា នឹង​ឈប់​ប្រកួត​ជា​កីឡាករ​តំណាង​ជាតិ​ទៀត​ហើយ ដោយសារ​ក្រសួង​អបរំ​យុវជន និង​កីឡា មិន​បាន​ឲ្យ​តំលៃ​ដល់​កីឡា​មួយ​នេះ សូម្បី​តែ​បន្ទិ​ច​។​

​ដោយឡែក សម្រាប់​កីឡាករ ណុំ សុបិន្ត បាន​បញ្ជាក់​ដែរ​ថា ខ្លួន​នឹង​បញ្ចប់​អាជីព​មួយ​នេះ និង​មិន​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ជាតិ​ដូច​គ្នា​។​

​សូមបញ្ជាក់​ថា ការប្រកាស​លាឈប់​ពី​អាជីព​កីឡា​កាយ​វប្ប​កម្មនេះ ដោយសារតែ​ក្រសួង​អប់រំ មិន​បាន​យកចិត្តទុកដាក់ ដោះស្រាយ​ពី​បញ្ហា​ប្រាក់រង្វាន់​មេដាយមាស របស់​កីឡាករ សំបូរ សុភ័ណ្ឌ​៕

ព័ត៌មានផ្សេងទៀត