ជំនន់​ទឹកភ្លៀង​ក្នុង​ទីក្រុង​នៃ​ប្រទេសប្រេ​ស៊ីល សម្លាប់​មនុស្ស​១១​នាក់​

12-03-2019 9:05 am 149
ទឹកជំនន់នៅផ្នែកមួយនៃទីក្រុងSao Pauloប្រទេសប្រេស៊ីលថ្ងៃទី១១ខែមីនាឆ្នាំ២០១៩

​មនុស្ស​យ៉ាងហោចណាស់​១១​នាក់​បាន​ស្លាប់ នៅក្នុង​គ្រោះទឹកជំនន់ វាយប្រហារ​ទីក្រុង​Sao Paulo នៃ​ប្រទេសប្រេ​ស៊ីល​។ ទឹកជំនន់​កើតឡើង បន្ទាប់ពី​ភ្លៀង​បាន​ធ្លាក់​ខ្លាំង តាំងពី​រសៀល​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ចន្ទ​។ យោងតាម​លេខាធិការដ្ឋាន​រដ្ឋ​នៃ​ទីក្រុង Sao Paulo ឲ្យដឹងថា មនុស្ស​៥​នាក់​ស្លាប់​ដោយសារតែ​លង់ទឹក និង​អ្នក​ផ្សេងទៀត​កប់​នៅក្នុង​ល្បាប់​ភក់​។​

​ជំនន់​ទឹកភ្លៀង បានធ្វើឲ្យ​ចរាចរណ៍​ក្នុង​ទីក្រុង​ជាប់គាំង ខណៈដែល​រថភ្លើង​ដឹក​អ្នកដំណើរ​ត្រូវបាន​បិទទ្វារ ហើយ​ឡានក្រុង​និង​រថយន្ត​នៅ​ទើរ​លើ​ដងផ្លូវ មិនអាច​ធ្វើដំណើរ​បាន​ទេ​។ ទន្ទឹមនឹងនោះ មាន​ការព្យាករណ៍​ថា ភ្លៀង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ទៀត​៕


ព័ត៌មានផ្សេងទៀត