លោក គិត ធាង ម្ចាស់ក្លឹបរ៉ុក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​មុន​នេះ​បន្តិច​

11-03-2019 7:23 pm 2006

​លោក គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ុក ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១១ មីនា​នេះ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ជិត​៥០​គីឡូក្រាម តាម​ដី​ការ​របស់​តុលាការ​។

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់​សារព័ត៌មានក្នុងស្រុកថា​៖ «​កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដោយ​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង (​ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក​) នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​»​។ នៅពេល​នេះ​លោក​គិត ធាង កំពុង​ត្រូវបាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​»​។​

​ការឃាត់ខ្លួន​នេះ ធ្វើឡើង​ក្រោយពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច ត្រូវ​តាម​ស្វែងរក​មេខ្លោង នៅ​ពីក្រោយ​ខ្នង នៃ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ុក ដែល​សមត្ថកិច្ច ទើប​បង្ក្រាប​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

ព័ត៌មានផ្សេងទៀត