ហេតុអ្វី ​បក្ស​ដទៃ ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ ទាំង​មិន​រំពឹង​​បាន​អាសនៈ​?​

10-03-2019 3:07 pm 1195
លោក​សំ គន្ធា​មី ប្រធាន​អង្គការ និ​កហ្វិច

​មកដល់ពេលនេះ មាន​គណបក្ស​ចំនួន​៧ ហើយ ដែល​បានដាក់​ពាក្សសុំ​ចុះបញ្ជី​ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីតិកាល​ទី​៣​។ គណបក្ស​ទាំង​៧​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​សាធារណរដ្ឋ​ខ្មែរ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។ នេះ​ជា​ការបោះឆ្នោត​តាមបែប​អសកល ដែល​អង្គ​បោះឆ្នោត ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​។​

​ប៉ុន្តែ​ជា​ការកត់សម្គាល់ អង្គ​បោះឆ្នោត ស្ទើរតែ​១០០% មកពី​គណបក្ស​ប្រជាជន​កម្ពុជា តែមួយ​ប៉ុណ្ណោះ​។ មានន័យថា គណបក្ស​៦​ផ្សេងទៀត ក្រៅតែពី​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់​ដើម្បី​បាន​អាសនៈ​ទេ​។ តើ​បក្ស​ទាំងនេះ ចូលរួម​បោះឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី បើ​មិន​រំពឹង​បាន​អាសនៈ​ផង​? 

​ប្រធាន​អង្គការ និ​កហ្វិច ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា លោក​សំ គន្ធា​មី អះអាងថា បើ​មើល​តាម​លក្ខណៈ​បច្ចេកទេស គណបក្ស​៦​ផ្សេងទៀត ក្រៅតែពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ទទួលបាន​អាសនៈ​នោះទេ ប៉ុន្តែ​ពួកគេ​ចូលរួម​នេះ គ្រាន់តែ​ជា​លក្ខណៈ​នយោបាយ​ប៉ុណ្ណោះ​។ តែ​លោក​ថា បើ​បក្ស​ណាមួយ ក្រៅតែពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​អាសនៈ​ខ្លះ មួយ ឬ​ពីរ នោះ​ទាល់តែ​មាន​ការយោគយល់ ជួយ​បោះឆ្នោតឲ្យ ពី​អង្គ​បោះឆ្នោត របស់​បក្ស​ធំ .....

​សូម​ស្តាប់ លោក​សំ គន្ធា​មី ប្រធាន​អង្គការ​និកហ្វិក តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត