រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ទុយ​នេ​ស៊ី​លាលែង​តំណែង ក្រោយ​ទារក​១១​នាក់​ស្លាប់​

10-03-2019 8:41 am 244

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ទុយ​នេ​ស៊ី​លោក Abdel-Raouf El-Sherif បានសម្រេច​លាលែង​តំណែង នៅ​ថ្ងៃទី​៩​ខែ​មីនាឆ្នាំ​២០១៩ ក្រោយ ទារក​ចំនួន ១១ នាក់ បាន​ស្លាប់​ដោយ​អាថ៌កំបាំង ក្នុង​រយៈពេល ២៤ ម៉ោង នៅក្នុង​មន្ទីរពេទ្យ​មួយ ស្ថិតនៅក្នុង​ទីក្រុង​។ នេះ​បើតាម​ការ​ឲ្យដឹងពី​ទីភ្នាក់ងារសារព័ត៌​មាន​រដ្ឋ​TAP​។​

​នៅពេលនេះ​ក្រសួងសុខាភិបាល និង​រដ្ឋអាជ្ញា​កំពុងបើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​ទារ​១១​នាក់ ដែល​ទំនង​ដោយសារតែ​ការឆ្លង​មេរោគ​ម្យ៉ាង ដែល​គេ​មិនទាន់​អាច​កំណត់ឲ្យ​បានច្បាស់លាស់​នៅឡើយ​។​

​គួរ​ជម្រាប​ជូ​ដែរថា ទុយ​នេ​ស៊ី​ត្រូវបាន​គេ​លើកឡើង​ជា​ញយ​ដង អំពី​ការធ្លាក់ចុះ នៃ​សេវាកម្ម​របស់​រដ្ឋ ចាប់តាំងពី​ការផ្តួលរំលំ​លោក Zine El-Abidine Ben Ali ក្នុង​ឆ្នាំ ២០១១ ដែល​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ​មួយ​សម្រាប់​ប្រទេស​នេះ ប៉ុន្តែ​ក៏បាន​ទម្លាក់​ប្រទេស ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែរ​។ អ្នក​រិះគន់​រដ្ឋាភិបាល​និយាយថា វិស័យ​សាធារណៈ កំពុង​រីក​សាយភាយ​ជាមួយនឹង​អំពើពុករលួយ កាន់តែខ្លាំង​ឡើងៗ​៕

ព័ត៌មានផ្សេងទៀត