ក្រសួង​អប់រំ​អំពាវនាវ​ឱ្យ​យុវជន​ឃ្លាន​អាន​សៀវភៅ ដូចជា​ឃ្លាន​ញុំ​ា​បាយ​

09-03-2019 5:45 pm 133

​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៤ ដើម្បី​ជំរុញ​ទម្លាប់​អាន បណ្តុះ​វប្បធម៌​អាន​ស្របតាម​ប្រធានបទ «​ការអាន​បណ្តុះ​វប្បធម៌​សិក្សា​ពេញ​មួយជីវិត​» ត្រូវបាន​កាត់​ខ្សែបូ​ពិធី​តាំងពិព័រណ៍​សៀវភៅ ក្រោម​វត្តមាន លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ។ 

​លោក ឌី ខាំ​ប៉ូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​វិទ្យុ​វាយោ​ថា ទិវា​ជាតិ​អំ​ណាន​លើក​ទី​៤​នេះ នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​មីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ លោក​បញ្ជាក់ថា យុវជន​នឹង​ទទួលបាន​ឱកាស​ដើរ​មើលសៀវភៅ​តាម​ស្តង់​តាំង​សៀវភៅ ជាច្រើន​ប្រភេទ​, ពួកគេ ក៏​មាន​ឱកាស​ក្នុង​ការជជែក​ដេញដោល និង​ផ្លាស់ប្តូរ​យោបល់ ពិសេស​អាច​មានឱកាស​ក្នុងការ​ស្តាប់​អ្នកជំនាញ​ដែល​បាន​ចូលរួម​ចែករំលែក​ចំណេះ​ជំនាញ​ក្នុង​ទិវា​អំ​ណាន​នេះ ។ 

​អ្នកនាំពាក្យ​រូប​នេះ អំពាវនាវ​ឱ្យ​អ្នកនិពន្ធ បង្កើន​ការនិពន្ធ​សៀវភៅ​ឱ្យបាន​កាន់តែ​ច្រើន និង​អំពាវនាវ​ឱ្យ​យុវជន​បន្ត​ស្មារតី​នៃ​ការអាន​ឱ្យបាន​កាន់តែ​ច្រើនឡើងៗ ។ ស្តាប់​ជ្រាប​ព័ត៌មាន​កាន់តែ​លម្អិត សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក និង​វិទ្យុ​វា​យោ ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម ដូចតទៅ​…

ព័ត៌មានផ្សេងទៀត