ថ្ងៃទី​០៨​ខែ​មីនា​ឆ្នាំ​២០១៩​​ជា​ខួប​៥​ឆ្នាំ​​ដែល​យន្ដហោះ​​MH370​បាត់​ដំណឹង​

08-03-2019 4:50 pm 559
រូបភាពបួងសួងដល់យន្ដហោះMH370

​គិត​មកដល់​ថ្ងៃទី​០៨​ខែ​មីនាឆ្នាំ​២០១៩​នេះ មាន​រយៈពេល​៥​ឆ្នាំ​ហើយ​ដែល​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH370 បាន​បាត់​ដំណឹង​សូន្រឈឹង​មិនដឹងទៅ​ទីណា​។ យន្ដហោះ​បាត់​ការទាក់ទង​កាលពី​ថ្ងៃទី​០៨​ខែ​មីនាឆ្នាំ​២០១៤ ក្រោយ​ហោះ​ចាកចេញ​ពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ នៅលើ​យន្ដហោះ​ផ្ទុក​មនុស្ស​សរុប​២៣៩​នាក់ ភាគច្រើន​ជា​ជន​ជាតិចិន​។ 

​ក្រោយ​បាត់​ដំណឹង​ក្រុម​ស្វែងរក​ក៏​ចាប់ផ្ដើម​ប្រតិ​បត្ដិកា​រ​ភ្លាមៗ ដោយ​ស្វែងរក​ជាច្រើន​ឆ្នាំ​ក្នុង​ទំហំ​ផ្ទៃសមុទ្រ​ចំនួន​១២០,០០០​គីឡូម៉ែត្រ​ការ៉េ​នៅតែ​រក​មិនឃើញ​។ អ្នកជំនាញ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក ក៏បាន​ចូល​រួមសហការ​ជាមួយ​ម៉ាឡេស៊ី ប៉ុន្ដែ​គ្មាន​លទ្ធភាព​រកឃើញ​យន្ដ​ហោះ​មួយគ្រឿង​នេះឡើយ​។ 

​ចំណែក​សាច់ញាតិ​ជនរងគ្រោះ​នៅលើ​យន្ដហោះ នៅតែ​ទទូច​ចង់បាន​ចម្លើយ​សមរម្យ​ពី​ការបាត់​យន្ដហោះ​ព្រោះ​ពួកគេ​មិន​អស់ចិត្ដ​។ ពួកគេ​ចង់ដឹងថា​បើសិន​ជា​យន្ដហោះ​ធ្លាក់​ឬ​យ៉ាងណា ក៏​គួរ​រកឃើញ​បំណែក​យន្ដហោះ​ឬ​សាកសព​អ្នកដំណើរ​ដែរ​ដើម្បីឲ្យ​អស់ចិត្ដ កុំឲ្យ​បាត់ដំណឹ​ងទាំង​មាន​ចម្ងល់​រាប់​ឆ្នាំ​ដូច្នេះ​។ តែ​យ៉ាងណាមិញ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​សហការ​ជា​មួយក្រុម​ជំនាញ​ស្វែងរក​អស់​លទ្ធភាព​ហើយ នៅតែ​រក​មិនឃើញ​បំណែក​យន្ដហោះ​។ ប្រតិ​ប​ត្ដិ​ការស្វែងរ​កបាន​ផ្អាក​កាលពី​ខែមករា​ឆ្នាំ​២០១៧ ប៉ុន្ដែ​អាច​នឹង​ចាប់ផ្ដើម​ជាថ្មី​ក្នុងពេល​ឆាប់ៗ​៕​

ព័ត៌មានផ្សេងទៀត