អតីត​អ្នករៀបចំ​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​​លោក​ត្រាំ​​ជាប់ពន្ធនាគារ​​៤៧​ខែ​

08-03-2019 10:23 am 144
​លោកពូ​ល ម៉ា​ណា​ហ្វ​ត​(Paul Manafort)

​លោកពូ​ល ម៉ា​ណា​ហ្វ​ត​(Paul Manafort) អតីត​អ្នករៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​ប្រធានា​ធិបតិ​អាមេរិក​លោក​ដូណាល់ ត្រាំ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ​៤៧​ខែ ពីបទ​គេចពន្ធ​និង​ក្លែងបន្លំ​ធនាគារ​។ ការសម្រេច​ធ្វើឡើង​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​លោក​រង​ការចោទប្រកាន់​ទាក់ទង​នឹង​ការ​លាក់​ប្រាក់ចំណូល​រាប់លាន​ដុល្លារ​។ លោក​នឹងត្រូវ​កាត់ទោស​លើ​ករណី​ផ្សេងទៀត​សប្ដាហ៍​ក្រោយ ពាក់ព័ន្ធ​នឹង​ការ​បញ្ចុះបញ្ចូល​ដោយ​ខុសច្បាប់​។ 

​ការចោទប្រកាន់​កើតឡើង​ដោយសារ​ការស៊ើបអង្កេត​ថា​តើ​យុទ្ធនាការ​របស់លោក​ត្រាំ បាន​គប់គិត​ជាមួយ​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ឬ​យ៉ាងណា​។ សរុបមក​លោក​ម៉ា​ណា​ហ្វ​ត​កំពុង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូត​ដល់​២៥​ឆ្នាំ​។ ជា​ទោស​ដែល​អាចឲ្យ​លោក​ស្ថិតក្នុង​ពន្ធនាគារអ​ស់​មួយជីវិត ដោយសារតែ​បច្ចុប្បន្ន​មាន​វ័យ​៦៩​ឆ្នាំ​ទៅហើយ​៕

ព័ត៌មានផ្សេងទៀត