អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​បុគ្គល​ដែល​ក្បត់បក្ស​?

06-03-2019 2:44 pm 425

​ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​បិទ​ការផ្តល់​សិទ្ធិ​នយោបាយ ប្រសិនបើ​អតីតមន្ត្រី​គណបក្សប្រឆាំង​ដែល​ជាប់​បម្រាម មិន​អើពើ​ក្នុង​ការស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​។ បច្ចុប្បន្ន មានតែ​អតីតមន្ត្រី​បក្សប្រឆាំង​៣​រូប​ប៉ុណ្ណោះ ដែល​ព្រះមហាក្សត្រ ទ្រង់​បាន​ផ្តល់​នីតិសម្បទា​ឲ្យធ្វើ​នយោបាយ​ឡើង​វិញ​។ ប៉ុន្តែ​អ្វី​ជា​កត់សម្គាល់ គឺ​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ ពួកគេ​ត្រូវបាន​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្តីបន្ទោស និង​ជេរប្រមាថ​។​

​ជាមួយគ្នានេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង និង​ជា​បុគ្គល​ដែល​ជាប់​បម្រាម​ហាម​ធ្វើ​នយោបាយ​ផង​ដែរ​នោះ ក៏​រង​ការវាយប្រហារ​ផងដែរ ដោយ​លោក​គ្រាន់តែ​អំពាវនាវ កុំឲ្យ​ជេរប្រមាថ លើ​បុគ្គល​ដែល​ទៅ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។ តើ​ហេតុអ្វី​បាន​ជា​អ្នក​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ត្រូវ​រង​ការជេរប្រមាថ​? តើ​អ្នក​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ជា​បុគ្គល​ដែល​ក្បត់បក្ស​? សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

សំឡេង


ព័ត៌មានផ្សេងទៀត