បក្ស​មូលដ្ឋាន​ មិនទាន់​ឃើញ​​ប្រសិទ្ធភាព​​ការងារ​​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​​នៅឡើយ​ទេ​​

28-02-2019 4:25 pm 842

​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដែល​សមាជិក ជា​ប្រតិភូ​មកពី​គណបក្ស​មិនមាន​អាសនៈ​ក្នុង​សភា​ចំនួន​១៥  បង្កើត​ឡើយ​ដោយ​លោក​ហ៊ុន សែន មាន​រយៈពេល​៦​ខែ​ហើយ​។ នៅ​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ នេះ លោក​ហ៊ុន សែន ក្នុងនាម​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ធ្វើជា​អធិបតី​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​នេះ ដើម្បី​ពិនិត្យ​ទៅលើ​សមិទ្ធផល​ការងារ ក៏​ដូច​ស្តាប់​បញ្ហា​ប្រឈម​មួយចំនួន ដែល​ដាក់ជូន​លោក​។​សមាជិក​ជា​ប្រតិភូ មកពី​គណបក្ស​ផ្សេង រួមទាំង​មន្ត្រី​បក្ស​កាន់អំណាច​ផង សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោបល់ ដោយបាន​ប្រមូលយក​ធាតុ​ចូល​ជាច្រើន​ជូន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​ដទៃទៀត​កើតមាន​នៅ​ក្នុងសង្គម​។​

​ប៉ុន្តែ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ស្ថាបនិក និង​បច្ចុប្បន្ន ជា​ប្រធាន​គណៈកម្មាធិការ​នាយក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អះអាងថា លោក​នៅ​មិនទាន់​មើលឃើញ​លទ្ធផល​ផ្លែផ្កា​វិជ្ជមាន ណាមួយ​កើតចេញពី​សកម្មភាព​ការងារ​នៃ​ក្រុមប្រឹក្សា​នេះ​នៅឡើយ​ទេ​។ តែ​ផ្ទុយទៅវិញ បើទោះជា​គណបក្ស​លោក​មិនបាន ចូលក្នុង​ក្រុមប្រឹក្សា​នេះ ក៏ដោយចុះ តែ​គណបក្ស​លោក​បានធ្វើ​កិច្ចការ​ជាច្រើន ដូច​ផ្តល់​អនុសាសន៍ ចំណេះដឹង ដល់​ពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល បាន​ច្រើន​មកហើយ​ដែរ​។ លោក​ថា ពេលនេះ ពលរដ្ឋ​ខ្មែរ ស្គាល់ និង​ចាប់អារម្មណ៍​ពី​គណបក្ស​លោក​កាន់តែ​ច្រើនឡើង​..... 

​ជា​បន្ត​សូម​ស្តាប់​កា​លើកឡើង​របស់លោក​យ៉ង សាំង​កុមារ តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន​ប៊ុន​ថុល ក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖


ព័ត៌មានផ្សេងទៀត