នរណាមិនខ្លាច ​​ប៉ូលិស​​ឥណ្ឌូនេស៊ី​​​លេងយក​សត្វពស់​មកសួរ​ចម្លើយ​​​ជនសង្ស័យ​​!

25-02-2019 5:06 pm 1143
រូបភាព​ជនសង្ស័យ​ដែលប៉ូលិស​​យកសត្វពស់​មកដាក់លើ

​តាមរយៈ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថ្មីៗ​នេះ ឃើញ​ប៉ូលិស​ស្ថិតនៅក្នុង​ខេត្ដ​Papua​នៃ​ប្រទេស​ឥណ្ឌូនេស៊ី បាន​យក​សត្វ​ពស់​ដែល​នៅរស់ មក​ដាក់​លើ​ជនសង្ស័យ​ម្នាក់ ដើម្បី​សួរចម្លើយ​បុរស​រូបនោះ​។ បុរស​ជា​ជនសង្ស័យ​ត្រូវ​ប៉ូលិស​សាកសួរ​ករណី​លួច​ទូរស័ព្ទដៃ ហើយ​ប៉ូលិស​បាន​យក​សត្វ​ពស់​មក​ដាក់​រុំ​ខ្លួន​និង​ករ​ជនសង្ស័យ​ដើម្បីឲ្យ​ឆ្លើយ​ការពិត​។​

​ប៉ុន្ដែ​យ៉ាងណាមិញ​ការសួរចម្លើយ​ដោយ​ប្រើ​វិធីសាស្ដ្រ​នេះ ធ្វើឲ្យ​មានប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ មន្ដ្រី​ជំនាញ​អង្គការសហប្រជាជាតិ បាន​ស្នើឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ត្រូវ​ទប់ស្កាត់​ការប្រើប្រាស់​វិធីសាស្ដ្រ​នេះ​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត