លោក​គិន ភា​៖​​បើ​អស់ពី​CNRP ​បក្ស​កាន់អំណាច​​ក្លាយជា​បក្ស​​គ្មាន​គូ​ប្រៀប​​ដូច​នៅ​សិង្ហ​បុរី​​

24-02-2019 3:31 pm 1295
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​គិន ភា និយាយថា កន្លងមក បើទោះជា​លោក​សម រង្ស៊ី ភរ​ម្តង​ហើយ​ម្តងទៀត ក៏​នៅតែមាន​ការគាំទ្រ គឺ​ដោយសារតែ​ពលរដ្ឋ​មាន​ការឈឺចាប់ នឹង​ការដឹកនាំ​មិនល្អ​របស់​គណបក្សកាន់អំណាច​មិនមែន​ដោយសារ​ស្រឡាញ់​សម រង្ស៊ី ឬ​កឹម សុខា​នោះទេ​។ តែ​លោក​ថា ក្រោយមក​បក្ស​កាន់អំណាច ភ្ញាក់រលឹក ក៏​ចាប់ផ្តើម​កែទម្រង់​ចំណុច​អសកម្ម​របស់ខ្លួន​ឡើងវិញ រហូត​ធ្វើឲ្យ​សន្ទុះ​គាំទ្រ​កើនឡើង នៅ​អាណត្តិ​ទី​៦​នេះ​។ ចំណុច​នេះ លោក​គិន ភា មើលឃើញថា បក្ស​ដទៃ​១៩​ផ្សេងទៀត មិនមាន​សក្តានុពល អាច​ក្លាយជា​គណបក្ស គូ​ប្រកួត របស់​គណបក្សកាន់អំណាច​ឡើយ​។ លោក​សន្និដ្ឋានថា អំណឹះ​តទៅ បើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខ្ទាត​ចេញពី​សង្វៀន​ន​យ​បាយ​មែន គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃនេះ នឹង​ក្លាយទៅជា​គណបក្ស​គ្មាន​គូ​ប្រៀប ដូច​នៅ​សិង្ហ​បុរី​ដែរ .....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោ​កគិន ភា តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត