Apple​​ចាប់ដៃ​​ក្រុមហ៊ុន​​ធំ​មួយ​​ផលិត​​ប័ណ្ណឥណទាន​​ផ្ទាល់ខ្លួន​​សម្រាប់​បុគ្គលិក​

23-02-2019 9:14 am 420
រូបភាពប័ណ្ណឥណទានថ្មីរបស់ក្រុមហ៊ុន​Apple

​កាសែត​Wall Street Journal​បាន​ចេញផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Apple កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​Goldman Sachs ដើម្បី​ផលិត​ប័ណ្ណឥណទាន​ផ្ទាល់ខ្លួន​ថ្មី​។ ក្រុមហ៊ុន​Apple​កំពុង​សម្លឹងមើល​ពី​ប្រភព​ដែល​អាច​រក​ចំណូល​បន្ថែម ចន្លោះពេល​ការលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ធ្លាក់ចុះ​។ កាសែត​អាមេរិក​Wall Street Journal​បាន​បន្ថែមថា ក្រុមហ៊ុន​Apple​នឹង​ចាប់​ផ្ដើមចេញ​ប័ណ្ណឥណទាន ទៅដល់​បុគ្គលិក​របស់ខ្លួន​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អេឡិចត្រូនិច ប្រើប្រាស់​ប័ណ្ណឥណទាន​ចេញ​ដោយ​ក្រុមហ៊ុន​ដទៃ​។ ប៉ុន្ដែ​ក្រុមហ៊ុន​សង្ឃឹម​នឹង​ទទួលបាន​កម្រៃ​បន្ថែមទៀត នៅពេល​ចេញ​ប័ណ្ណឥណទាន​ផ្ទាល់ខ្លួន​។ ប័ណ្ណឥណទាន​ថ្មី​នឹង​ផ្គូផ្គង​ជាមួយ​ទូរស័ព្ទ​iPhone ហើយ​អាចឲ្យ​អ្នកប្រើប្រាស់​កំណត់​គោលដៅ​លើ​ការចំណាយ តាមដាន​ប្រាក់រង្វាន់ និង​ត្រួតពិនិត្យ​ទឹកប្រាក់​របស់ខ្លួន​បាន​៕

ព័ត៌មានផ្សេងទៀត