សត្វ​ឆ្មា​​និង​ឆ្កែ​​ពីរ​ក្បាល​​មានសំណាង​បំផុត ទទួល​មរតក​​ពី​ម្ចាស់​​រាប់លាន​ដុល្លារ​​អាមេរិក​

22-02-2019 12:54 pm 501
រូបភាព​​អ្នកស្រី​Leona Helmsleyនិងលោក​Karl Lagerfeld​

​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃនេះ កំពុង​ផ្ទុះ​ករណី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត ឆ្មា​ឆ្កួត រហូត​មនុស្ស​រាប់សិប​នាក់​ផ្អើល​ទៅ​ចាក់​វ៉ាក់សាំង​ការពារ និង​ខ្លះទៀត​ខ្លាច​ដល់​ថ្នាក់​លែង​ចង់​ហ៊ាន​លេង​ឬ​ចិញ្ចឹមសត្វ​ឆ្មា​និង​ឆ្កែ​ផង​ក៏មាន​។ ប៉ុន្ដែ​យ៉ាងណាមិញ​សត្វ​ទាំងពីរ​ប្រភេទ​នេះ នៅតែ​ជា​ការស្រឡាញ់​ចូលចិត្ដ​សម្រាប់​មនុស្ស​មួយចំនួន​ដដែល​។ ក្ដី​ស្រឡាញ់​នេះ​ពេលខ្លះ​ខ្លាំង​ដូចជា​មនុស្ស​អ៊ីចឹង​ដែរ រហូត​ហ៊ាន​លះបង់​ធំធេង​បំផុត​។​

​ជាក់ស្ដែង​ដូចជា​អ្នកស្រី​Leona Helmsley ជា​អ្នកជំនួញ​ល្បីឈ្មោះ​របស់​អាមេរិក អ្នកស្រី​ស្រឡាញ់​សត្វ​ឆ្កែ​របស់​អ្នកស្រី​យ៉ាងខ្លាំង​។ ក្ដី​ស្រឡាញ់​នេះ​ធ្វើឲ្យ​អ្នកស្រី​សម្រេចប្រគ​ល់​បមរត​ក​ជា​ប្រាក់​ចំនួន​១២​លាន​ដុល្លារ​អាមេរិកឲ្យ​សត្វ​ឆ្កែ​ឈ្មោះ​Maltese ក្រោយពេល​អ្នកស្រី​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០០៧​។ ចំណែក​លោក​Karl Lagerfeld​ជា​អ្នក​ច្នៃ​ម៉ូត​ល្បីឈ្មោះ​ជនជាតិ​អាល្លឺម៉ង់ លោក​ក៏​ស្រឡាញ់​សត្វ​ឆ្មា​របស់លោក​ឈ្មោះ​Choupette​យ៉ាងខ្លាំង​ដែរ​។ តាម​ព័ត៌មាន​ចុះផ្សាយ មុនពេល​ស្លាប់​កាលពី​ថ្ងៃទី​១៩​កុម្ភៈ​ឆ្នាំ​២០១៩​នេះ លោក​បាន​និយាយថា​ឆ្មា​របស់លោក​នឹង​ក្លាយជា​អ្នកទទួល​ទ្រព្យសម្បត្ដិ​របស់លោក​ចំនួន​១៩៥​លាន​ដុល្លារ​។ លោក​បន្ថែមថា អ្នក​ដែល​ចិញ្ចិមសត្វ​ឆ្មា​របស់លោក ពិតជា​មិន​លំបាក​ឡើយ​។​

​ដូច្នេះ​អាច​បញ្ជាក់បាន​ថា សត្វ​ឆ្មា​និង​សត្វ​ឆ្កែ​ទាំងពីរ​ក្បាល​ខាងលើ ពិតជា​មានសំណាង​លើស​មនុស្ស​មិនតិច​ទេ ដែល​ទទួលបាន​ប្រាក់​រាប់លាន​ដុល្លារ​ពី​ម្ចាស់​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត