លោកពូ​ទីន​​ជំរុញ​ឲ្យ​​រុស្ស៊ី​​បង្កើត​​អ៊ី​ន​ធឺ​ណេត​​ប្រើប្រាស់​​ផ្ទាល់ខ្លួន​​មិនពឹង​អន្ដរជាតិ​

21-02-2019 2:42 pm 708
រូបភាពលោកពូទីន(តូច)និងក្រុមជំនាញអ៊ីនធឺណេត

​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​បាន​ដកស្រង់​សម្ដី​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន ទទូច​ឲ្យ​ត្រៀមខ្លួ​ននៅពេលដែល​ប្រទេស​លោកខាងលិច រារាំង​មិនឲ្យ​រុស្ស៊ី​ប្រើប្រាស់​អ៊ីន​ធឺ​ណេត​ក្នុងពិភពលោក​។ លោក​ថា​រុស្ស៊ី​ត្រូវតែ​មានលទ្ធភាព​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេតដោយ​ខ្លួនឯង​ផ្ទាល់ មិនចាំបាច់​ពឹង​អ្នកដទៃ​ទេ​។ ធ្វើដូច្នេះបាន​ទោះបី​បិទ​មិន​ឲ្យប្រើ​អ៊ីនធឺណេត​របស់​អន្ដ​រ​ជាតិ ក៏​រុស្ស៊ី​អាច​ប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ផ្ទាល់ខ្លួន​បានដែរ​។​

​ការលើកឡើង​របស់លោក​ពូ​ទីន បន្ទាប់ពី​សមាជិកសភា​គាំទ្រ​លើ​ការគ្រប់គ្រង​អ៊ី​ន​ធឺ​ណេត ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​អន្ដរជាតិ​។ ប៉ុន្ដែ​ក្រុម​អ្នក​រិះគន់ថា​សេចក្ដីព្រាងច្បាប់​នេះ អាច​រំខាន​ដល់​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​នៅ​រុស្ស៊ី​។ វា​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​រដ្ឋ​គ្រប់គ្រង​និង​តាមដាន លើ​ទិន្នន័យ​ឬ​គេហទំព័រ​មួយចំនួន ទោះបី​រុស្ស៊ី​ត្រូវបាន​កាត់ផ្ដាច់​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​អន្ដរជាតិ​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត