បង់​ក្លា​ដែស​​បិទ​គេហទំព័រ​​ជិត​២​ម៉ឺន ជា​ផ្នែក​មួយ​​នៃ​សង្គ្រាម​​ប្រឆាំង​​រឿង​​អាសអាភាស​

20-02-2019 8:36 am 424
រូបភាពបុរសម្នាក់​កំពុងមើលរូបអាសអាភាស

​អាជ្ញាធរ​បង់​ក្លា​ដែស​បានបិទ​គេហទំព័​រជិត​២​ម៉ឺន​គេហទំព័រ ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ប្រឆាំង​ភាពយន្ដ​អាសអាភាស​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេត​ក្នុងប្រទេស​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​មួយ​នេះ បាន​ចាត់វិធានកា​រលើ​ការផ្សព្វផ្សាយ​ភាពយន្ដ​អាសអាភាស​កាលពី​សប្ដាហ៍​មុន ក្រោម​បទបញ្ជា​ពី​និយ័ត​ករ​ទូរគមនាគមន៍​។​

​រដ្ឋមន្ដ្រី​ទូរគមនាគមន៍​បង់​ក្លា​ដែសបាន​និយាយថា លោក​ចង់​បង្កើត​សុវត្ថិភាព​និង​សន្ដិសុខ​សម្រាប់​ប្រជាជន​បង់​ក្លា​ដែស​គ្រប់រូប ក្នុងនោះ​មាន​ក្មេងៗ​ផងដែរ​។ នេះ​គឺជា​សង្គ្រាម​ប្រឆាំង​រឿង​អាសអាភាស ដែល​យុទ្ធនាការ​នឹង​បន្ដធ្វើ​ទៅមុខ​។ បណ្ដាញ​សង្គម​ល្បីៗ​ដូចជា​TikTok​និង​Bigo ដែល​អាជ្ញាធរ​ជឿជាក់ថា​បាន​ប្រើប្រាស់​ក្នុង​ផ្លូវខុស ក៏​ត្រូវបាន​បិទ​ផងដែរ​។ រីឯ​គេហទំព័រ​ដែល​ត្រូវបាន​បិទ​ភាគច្រើន ជា​គេហទំព័រ​បរទេស​។ ការបង្ក្រាប​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល​បង់​ក្លា​ដែស​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បិទ​ចោល​គេហទំព័រ ដែល​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ភាពយន្ដ​ឬ​រូបភាព​អាសអាភាស​៕

ព័ត៌មានផ្សេងទៀត