ណា​សា​​គ្រោង​បញ្ជូន​​មនុស្ស​​ទៅ​ឋាន​ព្រះ​ចន្ទ​​ក្នុង​ឆ្នាំ​២០២៨

18-02-2019 11:18 am 393
ការធ្វើបទបង្ហាញរបស់មន្ដ្រីអង្គការណាសា

​ទីភ្នាក់ងារ​អវកាស​អាមេរិក​ណា​សាបាន​និយាយថា ខ្លួន​គ្រោង​នឹង​បញ្ជូន​អាកាសយានិក​ទៅ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ​២០២៨ ដោយមាន​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន​។ អ្នកគ្រប់គ្រង​របស់​ណា​សា​លោក​Jim Bridenstine​បានប្រកាស​ពី​ផែនការ​នេះ នៅ​ទីស្នាក់ការ​ទីភ្នាក់ងារ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្ដាហ៍​មុន​។ លោក​បន្ថែមថា ណា​សា​មាន​គោលបំណង​ធ្វើតេស្ដ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០២៤ ហើយនឹង​បញ្ជូន​មនុស្ស​ទៅ​ជាន់​លើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០២៨​។​

​ក្នុង​ឆ្នាំ​២០១៧​លោក​ដូណាល់ ត្រាំ​បាន​ចុះហត្ថលេខា​លើ​គោលនយោបាយ​អវកាស​ថ្មី រួមបញ្ចូល​ផែនការ​វិលត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​វិញ​របស់​អាកាសយានិក​អាមេរិក​អាមេរិក​ផងដែរ​។ ចាប់តាំងពី​ពេលនោះ​មក​ណា​សាបាន​ពន្លឿន​បេសកកម្ម​រុករក​តា​ម​ចន្ទគតិ​របស់ខ្លួន ដោយ​លើក​ទឹកចិត្ដ​ឲ្យមាន​ការចូលរួ​មពី​វិស័យ​ពាណិជ្ជកម្ម​។ 

​លោក​Bridenstine​និយាយ​ដែរថា នៅ​ពេលអនាគត​អ្នករុករក​របស់​ណា​សា អាច​ប្រើប្រាស់​ទឹកកក​រកឃើញ​នៅលើ​ឋាន​ព្រះ​ចន្ទ​សម្រាប់​ធ្វើជា​ទឹក​ផឹក ឬ​សម្រាប់​ផលិត​ថាមពល​គ្រាប់​រ៉ុក​ក្កែ​ត តាមរយៈ​ការទាញយក​អ៊ីដ្រូសែន​​។ ឆ្នាំនេះ​ជា​ពេល​គម្រប់​៥០​ឆ្នាំ ចាប់តាំងពី​មនុស្ស​ឡើង​ជាន់​ឋាន​ព្រះ​ចន្ទ​លើកដំបូង​។ ដូច្នេះ​គោលបំណង​ថ្មី​នេះ មិន​ត្រឹមតែ​ជា​ការជាន់​លើ​ឋាន​ព្រះ​ចន្ទ​និង​ដោត​ទង់ជាតិ​ប៉ុណ្ណោះ​ទេ តែ​ឲ្យ​អាកាសយានិក​ស្នាក់នៅ​ទីនោះ​តែម្ដង​។ ណា​សា​នឹង​ធ្វើឲ្យ​សម្រេច​គោលដៅ តាមរយៈ​មធ្យោបាយ​ប្រកបដោយ​និរន្ដរភាព​ជាមួយ​ដៃគូ​អន្ដរជាតិ​និង​ដៃគូ​ពាណិជ្ជកម្ម​៕​

ព័ត៌មានផ្សេងទៀត