អ្នកវិភាគ​ បារម្ភ​​ពី​ភាពកម្សោយ​​នៃ​នយោបាយ​​ការបរទេស​​កម្ពុជា​​

17-02-2019 2:34 pm 2159
លោកមាស នី អ្នកតាមដានស្ថានការណ៍សង្គម

​ឥទ្ធិពល​បរទេស ដែល​កំពុងមាន​មកលើ​កម្ពុជា គឺ​ដោយសារតែ​ជម្លោះ​ទាស់ទែង​ផ្ទៃក្នុង​កម្ពុជា ហើយ​មិន​ព្យាយាម​រក​ដំណោះស្រាយ​រវាង​ខ្មែរ​គ្នាឯង​។ ភាគី​ជម្លោះ​ខ្មែរ ដោះស្រាយ​បញ្ហា​តាមរបៀប​គេច​ចេញពី​បញ្ហា ហើយរ​ត់ទៅ​ពឹង​បរទេស​ឲ្យមក​ជួយ​ដោះ​។ លោក​មាស នី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា ថា នេះ​ជា​ដើមចម​នៃ​ការដាក់​កម្ពុជា ស្ថិតក្រោម​ឥទ្ធិពល​របស់​បរទេស​លើ​ផ្នែក​ណាមួយ ដោយ​ចៀស​មិន​ផុត​។​

​លោក​មាស នី មើលឃើញថា នយោបាយ​ការបរទេស​កម្ពុជា តាំងពីដើម​មក គឺ​ខ្សោយ​ណាស់​។ លោក​សម្តែង​ក្តីបារម្ភ ខណៈ​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ ម្ខាង​ឱប​ជើង​មហាអំណាច​ចិន ម្ខាង​ទៀត​ឱប​ជើង​មហាអំណាច អាមេរិក​។ លោក​ថា ភាពកម្សោយក្នុង​នយោបាយ​ការបរទេស​កម្ពុជា​នេះ នឹង​បង្កើតឲ្យមាន​បញ្ហា​ភូមិសាស្ត្រនយោ​បាយនៃ​មហា​អំណាច ចិន និង​អាមេរិក​នៅ​កម្ពុជា ខណៈ​រយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល ព្យាយាម​បត់​ចេញពី​អាមេរិក ហើយ​ងាក​ទៅ​គាំទ្រ​ចិន​កាន់តែខ្លាំង និង​បើកចំហ ....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី តាមរយៈ​កិច្ច​សម្ភាស ជាមួយ​ខុន ប៊ុន​ថុល ក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត