៣​ចំណុច​សំខាន់ៗ ដែល​កសិករ​ត្រូវ​ស្វែង​យល់​ទាក់ទង​នឹង​ការគ្រប់គ្រង​ទឹក​ក្នុង​សួន​ដំណាំ​

15-02-2019 6:29 pm 4647

​គោលបំណង​សំខាន់ ក្នុង​ការគ្រប់គ្រង​ទឹក គឺ​លៃ​យ៉ាងណា កុំ​ឱ្យ​ដី​ស្ងួត​ពេក និង​កុំឱ្យ​មាន​ទឹក​ដ​ក់ជាប់ ឬ​ដី​ជាំ​ទឹក​ខ្លាំងពេក ។ មួយទៀត គឺ​ការប្រើប្រាស់​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ស្រោច​ដំណាំ ពិសេស​នៅ​រដូវ​រាំងស្ងួត ។​

​ចំណុច​សំខាន់ ដែល​កសិករ​ត្រូវ​គិត គឺ​បរិមាណ​ទឹក ដែល​យើង​ត្រូវការ​ស្រោច​ដំណាំ វា​អាស្រ័យ​ទៅលើ​ប្រភេទ​ដំណាំ រដូវ​កាល និង​លក្ខណៈ​ធម្មជាតិ​របស់​ដី ៖

១. ប្រភេទ​ដំណាំ ៖ ជម្រៅ​របស់​ឫស និង​ដំណាក់កាល​លូតលាស់​របស់​ដំណាំ ។ ទូទៅ ដំណាំ​ត្រូវការ​ទឹក​ច្រើន នៅពេល​កំពុង​លូតលាស់ មុនពេល​ចេញ​ផ្កា និង​ពេលចេញ​ផ្កា ។​

២. បម្រែបម្រួល​តាម​រដូវ​កាល ៖ កម្តៅ និង​ពន្លឺ ល្បឿន​នៃ​ខ្យល់ សំណើម​នៃ​ខ្យល់ និង​បរិមាណ​ទឹកភ្លៀង ។​

៣. ធម្មជាតិ​របស់​ដី ៖ សមត្ថភាព​របស់​ដី​ក្នុងការ​ស្រូប រក្សា​សំណើម និង​ការបញ្ចេញ​សំណើម​ឱ្យ​ដំណាំ​ស្រូប ។ ជាទូទៅ ដី​ដែល​សំបូរ​ដោយ​សារធាតុសរីរាង្គ ឬ​ជីធម្មជាតិ​អាច​មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ស្រូបយក និង​រក្សា​សំណើម ។​

​ដកស្រង់​ចេញពី​គេហទំព័រ លោក យ៉ង សាំង​កុមារ ៕

ព័ត៌មានផ្សេងទៀត