មន្ទីរ​ធម្មការ​៖ ពុំ​មាន​ការចាប់​ផ្សឹក​​ព្រះសង្ឃ​ហោ សុខុន ចៅអធិការ​វត្ត​ច្បារអំពៅ​ទេ​

11-02-2019 8:13 pm

​ប្រធាន​មន្ទីរ​ធម្មការ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ការចាប់​ផ្សឹក​ព្រះ​តេជ​គុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ដូច​ការចុះផ្សាយ និង​ចែកចាយ​តាម​បណ្តាញ​សង្គម​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​មាន​ការសម្របសម្រួល​ជាមួយ​ចៅអធិការ​អង្គ​នេះ​តែប៉ុណ្ណោះ​។​

​កិច្ចសម្របសម្រួល​ជាមួយ​ព្រះ​តេជគុណ ហោ សុខុន ធ្វើឡើង​ក្រោយ​ការដឹកនាំ​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​, គណៈ​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោយ​ស្នើ​ឲ្យ​ព្រះអង្គ​បញ្ឈប់​ការ Live វីដេអូ មាន​សង្ឃដីកា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេស​ជាតិ​ត​ទៅ​ទៀត​។​

​ក្រោយ​ការសម្របសម្រួល ព្រះ​តេជគុណ ហោ សុខុន បាន​ទទួលយក​ការណែនាំ​របស់​អាជ្ញាធរ ព្រមទាំង Live វីដេអូ​ឡើងវិញ​ពាក់ព័ន្ធ​ករណី​ដដែល​នេះ កុំឲ្យ​មាន​ការយល់ច្រឡំ​តទៅទៀត​៕

 

ព័ត៌មានផ្សេងទៀត