លោក​យន្ត មីន ប្រាប់​ទូត​ឥណ្ឌា​ឲ្យជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​

11-02-2019 7:59 pm

​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ដល់ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា ឲ្យជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ មាន​កោះ ឆ្នេរសមុទ្រ តំបន់​កសិកម្ម ឧស្សា​សហកម្ម និង​ទេសចរណ៍ ដល់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគគិន​ឥណ្ឌា មក​ធ្វើ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ អាជ្ញាធរ និង​ជួយ​សម្រួល អនុគ្រោះ​បង្ក​ឱកាស​គ្រប់បែបយ៉ាង ដល់​អ្នកទេសចរ និង​វិនិយោគ​ឥណ្ឌា​។​

​លោក​អភិបាល មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​ក្នុង​កិច្ច​ជំនួប ជាមួយ​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ឲ្យ ដើម្បី​ជួប​ពិភាក្សា​គ្នា​អំពី​សក្តានុពល​វិនិយោគ លើ​វិស័យ​ទេសចរ​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ការ​ចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​នេះ​៕


ព័ត៌មានផ្សេងទៀត