បទ​ចម្រៀង “​អេម Emm” ត្រូវបាន​លុប​ចេញ​ពី​បណ្តាញ​សង្គម ក្រោយ​ការរិះគន់​

11-02-2019 3:22 pm

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក របស់​តារាចម្រៀង លោកថេ​ណា បាន​ប្រកាស​លុបចោល បទ​ចម្រៀង​របស់​ខ្លួន​មួយ​បទ ដែល​មាន​ចំណងជើង​ថា “​អេម Emm”​។​

​ការ​លុប​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ដោយសារ​តែ​អត្ថន័យ បទ​ចម្រៀង​មួយ​បទ​នេះ មានន័យ​អាសអាភាស ធ្វើឲ្យប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី​ខ្មែរ​។

​តារា​ចម្រៀង​រូប​នេះ បាន​អះអាង​ថា ខ្លួន​បាន remove បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​ហើយ, សុំ​ទោស​អ្នក​ទាំងអស់​គ្នា​ផង​បាទ​។ សំរាប់​អ្នក​ដែល​យក​video​ទៅ post បន្ត​យើង​មិន​ទទួលខុសត្រូវ​នោះទេ​៕

ព័ត៌មានផ្សេងទៀត